ព័ត៌មាន

ទូរទស្សន៍ Huawei Vision 75-inch ដែលមានអេក្រង់កម្រិត 120Hz ដាក់លក់ជាផ្លូវការហើយ!

ទូរទស្សន៍ឆ្លាតវៃ smart TV ដំបូងបំផុតរបស់ក្រុមហ៊ុន Huawei នោះគឺ – Huawei Vision ដែលដំណើរការនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS ហើយវាមានទំហំអេក្រង់ 65-inch ។​បន្ថែមពីនេះទៀតនោះ កាលពីខែមុននេះក្រុមហ៊ុន​Huawei ក៏ប្រកាសបង្ហាញនូវជំនាន់ថ្មីមួយទៀតរបស់ទូរទស្សន៍ឆ្លាតវៃនេះដែលមានទំហំ​ 75-inch ហើយពេលនេះវាអាចរកទិញបានហើយនៅក្នុងប្រទេសចិន។

 image

ចាប់ពីថ្ងៃទី ២៤ ខែធ្នូនេះទៅ ទូរទ្សសន៍ Huawei Vision 75-inch ធ្វើការដាក់លក់ស្មាតហ្វូននេះនៅក្នុងតម្លៃ 12,999 CNY (1855 US) ។ ទូរទស្សន៍ Huawei Vision នេះទ្រទ្រង់ទៅលើអេក្រង់ 4K Quantum Dot Screen ជាមួយនឹងពណ៌ color gamut ច្បាស់ជាងមុន និងកម្រិត refresh rate ដល់ទៅ 120Hz ។ ក្រុមហ៊ុននេះនឹងដាក់លក់ដំបូងសម្រាប់ទំហំ 65-inch និង 75-inch ខណៈពេលដែលទំហំ 55-inch និង 85-inch នឹងដាក់លក់តាមក្រោយ។

image

Huawei Vision ប្រើប្រាស់នូវបន្ទះឈីប intelligent chipsets ដែលធ្វើការអភិវឌ្ឍដោយក្រុមហ៊ុនបច្ចេកវិទ្យានេះដែលមានបញ្ចូលនូវបន្ទះឈីប Honghu 818 smart chip និងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS/Hongmeng OS និងធ្វើការជា IoT control center ដែលទ្រទ្រង់ទៅលើផលិតផល HiLink បានជាង ៥០ លានថែមទៀត៕