ព័ត៌មាន

កម្មវិធី Data Recovery Software លំដាប់កំពូលទាំង ១០ សម្រាប់ឆ្នាំ ២០២០

កម្មវិធី data recovery software ឬ Tools ដែលឥតគិតថ្លៃគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងកិច្ចការងារប្រចាំថ្ងៃនេះ។ នៅពេលដែលអ្នកបាត់បង់នូវទិន្នន័យចេញពីឧបករណ៍របស់អ្នកនោះ ឬអ្នកមិនអាចបើកចេញនោះដោយសារតែការវាយប្រហារនូវមេរោគ  ransomware ឬការលុបចោលទិន្នន័យដោយចៃដន្យនោះគឺពិតជាធ្វើអោយអ្នកឈឺក្បាលមែនទែន។

image

ប្រសិនបើក្រុមហ៊ុនមួយមានការខាតបង់ទិន្នន័យនោះ តើវាមានបញ្ហាអ្វីខ្លះដល់ក្រុមហ៊ុននោះ? ពេលនេះ យើងសូមធ្វើការបង្ហាញនូវកម្មវិធី Data Recovery Software សម្រាប់ Windows PC និង Mac ដែលអ្នកអាចធ្វើការដោនឡូតឥតគិតថ្លៃបាននៅលើអ៊ីនធឺរណិតសម្រាប់ជួយស្រោចស្រង់ទិន្នន័យដែលអ្នកបានលុប ឬទិន្នន័យបាត់បង់មកវិញបានល្អបំផុត។

កម្មវិធីទាំង ១០ នេះគឺ៖

  1. EaseUS Data Recovery Wizard

  2. Recuva

  3. PC Inspector File Recovery

  4. Wise Data Recovery

  5. Puran File Recovery

  6. Glary Undelete

  7. MiniTool Power Data Recovery

  8. Stellar Data Recovery

  9. ADRC Data Recovery Tools

10. PhotoRec