Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

យោធាសហរដ្ឋអាមេរិកហាមឃាត់កម្មវិធី TikTok មិនឱ្យមាននៅលើទូរស័ព្ទដៃរបស់ទាហាន

January 04
11:22 pm 2020
Like and Share this page:

កងទ័ពអាមេរិកប្រកាសហាមប្រាមទាហានពីការប្រើប្រាស់កម្មវិធីប្រព័ន្ធ iOS និង Android ដែលពេញនិយមបំផុត។ វាជាកម្មវិធីវីដេអូរយៈពេល ១៥វិនាទីមានឈ្មោះថា TikTok ។ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ភ្នាក់ងារប្រព័ន្ធការពារជាតិផ្តល់អនុសាសន៍ដល់បុគ្គលិកទាំងអស់នៃនាយកដ្ឋានការពារជាតិកុំអោយប្រើប្រាស់កម្មវិធី TikTok។ កម្មវិធីTikTok គឺជាវេទិកាចល័តចែករំលែកវីដេអូ ដែលមានមូលដ្ឋាននៅប្រទេសចិន និងគ្រប់គ្រងដោយ ByteDance មានមូលដ្ឋាននៅទីក្រុងប៉េកាំង។

 image

ការហាមឃាត់ធ្វើឡើង​ដោយសារតែកម្មវិធីនេះអាចត្រូវគេប្រើប្រាស់សម្រាប់គោលបំណងឃ្លាំមើល និងត្រូវគេចាត់ទុកថា ជាកម្មវិធីបង្កការគំរាមកំហែងសន្តិសុខ ដែលមិនមានការអនុញ្ញាតឱ្យប្រើលើទូរស័ព្ទរដ្ឋាភិបាល។ ថ្មីៗនេះ នៅក្នុងខែតុលា សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Tom Cotton R-Arkansas និងលោក Chuck Schumer ស្នើសុំទៅក្រុមស៊ើបការណ៍សហរដ្ឋអាមេរិកដើម្បីស៊ើបអង្កេតលើសកម្មភាពរបស់កម្មវធី TikTok និងរាយការណ៍ថា វាតំណាងឱ្យហានិភ័យសន្តិសុខជាតិ ឬយ៉ាងណា។ នៅចុងខែធ្នូ កងទ័ពជើងទឹកសហរដ្ឋអាមេរិកធ្វើនិយ័តកម្មគោលការណ៍ណែនាំក្នុងការហាមឃាត់លើការប្រើប្រាស់កម្មវិធី TiKTok និងណែនាំទាហានឱ្យឈប់ប្រើប្រាស់កម្មវិធី TikTok នៅលើទូរស័ព្ទរបស់រដ្ឋាភិបាល។

 image

សារនោះបញ្ជាក់ថា“ កម្មវិធីTikTok មានហានិភ័យសុវត្ថិភាពទាក់ទងនឹងការប្រើប្រាស់របស់វា។ ទាក់ទងនឹងបញ្ហានេះ កម្មវិធីTikTok ចេញផ្សាយរបាយការណ៍មួយថា“ យើងនឹងទទួលយកសំណើរពីស្ថាប័នរដ្ឋាភិបាល ហើយពិនិត្យយ៉ាងដិតដល់លើសំណូមពរនីមួយៗ ដែលយើងកំណត់ថា សំណើរទាំងនោះប្រកាន់ខ្ជាប់នូវនីតិវិធីច្បាប់ ​ ឬមាតិកាបំពានច្បាប់ក្នុងស្រុក ឬយ៉ាងណា។”

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 15346
Yesterday : 17025
This Month : 289084
Last Month : 650070
Total Visitor : 26834307