ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 Pro 5G​ ចាប់ផ្តើមដាក់លក់នៅក្រៅទីផ្សាររបស់ចិនហើយ!

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន Mate 30 Pro របស់ខ្លួននៅក្នុងមជ្ឈឹមបូព៌ា ហើយកក្រុមហ៊ុនបច្ចេកវិទ្យានេះក៏បន្តក្នុងការនាំយកនូវ 5G version របស់ស្មាតហ្វូន flagship នេះផងដែរសម្រាប់ទីផ្សារនៅក្រៅទីផ្សាររបស់ចិនផងដែរ។ នៅក្នុងព្រឹត្តិការណ៍មួយនៅឌូបៃ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ចាប់ផ្តើមប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Huawei Mate 30 Pro 5G ដែលបំពាក់នូវបន្ទះឈីប Kirin 990 5G ដែលទ្រទ្រង់ទៅលើ NSA  និង SA 5G network modes ។

 image

ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 Pro 5G ដែលដាក់លក់នៅក្នុងទឹកដីរបស់អារ៉ាប់នេះគឺមានពីរពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌ទឹកក្រូច និងពណ៌ Emerald Green ដែលមានតម្លៃ 3899 AED ($1061)។ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏បើកនូវជម្រើស Notify Me optionនៅលើគេហទំព័រផ្លូវការរបស់ខ្លួន ហើយការ Pre-orders របស់វាគឺ់ចាប់ផ្តើមពីថ្ងៃទី ១៥ ខែមករានេះ។ សម្រាប់ការលក់ដំបូងរបស់វាគឺនៅថ្ងៃទី ២៣ ខែមករានេះនៅគ្រប់ Huawei experience stores និងហាងលក់ជាច្រើនទៀតផងដែរ។

image

អតិថិជនជាច្រើនទៀតដែលធ្វើការ pre-order ទៅលើស្មាតហ្វូន Huawei Mate 30 Pro 5G នៅថ្ងៃទី ១៥ ខែមករានេះនឹងទទួលបាននូវកញ្ចក់កាដូដែលមានតម្លៃ AED 1829 ដែលមាន SuperCharge Wireless Car Charger + DJI Osmo Mobile 3 stabilizerនិង​ VIP Services ផងដែរ។ ដូចគ្នាទៅនឹង Mate 30 ដែរ ស្មាតហ្វូន Huawei Mate Pro 30 Pro 5G ដំណើរការនូវ EMUI 10 ( ផ្អែកនៅលើ open-source Android 10) និងភ្ជាប់ជាមួយនឹងសេវាកម្ម Huawei Mobile Services (HMS) សម្រាប់ជំនួសទៅលើសេវាកម្ម Google Mobile Services (GMS) ។