Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🔾 ស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុន Huawei លក់បានចំនួន ១ សែនគ្រឿងក្នុងមួយខែ

January 14
04:53 pm 2020
Like and Share this page:

ស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុន Huawei គឺ​Mate X គឺលក់ដាច់ខ្លាំងមែនទែននៅក្នុងប្រទេសចិន ហើយរបាយការណ៍ថ្មីមួយបញ្ចាក់អំពីចំនួនការលក់របស់ស្មាតហ្វូននេះនៅក្នុងរយៈពេលមួយខែនោះ។ តាមការបញ្ចាក់របស់របាយការណ៍មួយចេញពីចិនបញ្ជាក់ថា ក្រុមហ៊ុន Huawei លក់ស្មាតហ្វូនបានចំនួន ១ សែនគ្រឿងក្នុងមួយខែសម្រាប់ស្មាតហ្វូន Huawei Mate X 5G  នៅក្នុងឆ្នាំ ២០១៩ នេះ។

 image

ស្មាតហ្វូននេះគឺដាក់លក់បានរយៈពេល ២ ខែប៉ុណ្ណោះ ហើយដូចនេះការនាំចេញស្មាតហ្វូននេះគឺមានចំនួន ២ សែនគ្រឿងហើយ។ នេះគឺជាតួរលេខដែលគួរអោយភ្ញាក់ផ្អើលមែនទែនសម្រាប់ការលក់ស្មាតហ្វូន Huawei Mate X 5G នេះ។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះគឺ 16,999 CNY (2400 USD, 2160 EUR) ។ ការលក់ផ្លវការរបស់ស្មាតហ្វូន Mate X នេះគឺចាប់ផ្តើមពីចុងខែវិច្ឆិកានេះនៅក្នុងប្រទេសចិន ហើយវាក៏លក់អស់រលីងមិនដល់មួយនាទីនោះទេនៅលើអនឡាញ។

បើធៀបជាមួយនឹង Mate X នោះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នឹងធ្វើការ​ upgraded versionសម្រាប់ស្មាតហ្វូនដែលអាចបត់បាននេះជាមួយនឹងបន្ទះឈីប Kirin 990 5G និងបច្ចេកវិទ្យា 65W charging សម្រាប់ស្មាតហ្វូន Huawei Mate Xs នេះ។ យើងអាចរំពឹងថាស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2020 នៅក្នុងខែកុម្ភៈនេះ៕

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 3331
Yesterday : 12242
This Month : 407685
Last Month : 544600
Total Visitor : 27497507