Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

កម្មវិធី Fleeceware apps ដ៏មានគ្រោះថ្នាក់នៅលើ Google Play គឺមានអ្នកតម្លើងច្រើនជាង ៦០០ លានដង

January 17
12:13 am 2020
Like and Share this page:

កម្មវិធី Fleeceware នៅតែជាបញ្ហាលើ Google Play។ អ្នកផ្សាយកម្មវិធីទាំងនេះកេងចំណេញលើអ្នកប្រើប្រាស់លើសមុខងារមូលដ្ឋាន ប្រសិនបើអ្នកប្រើប្រាស់នៅតែមិនបិទកម្មវិធីនៅពេលដល់ពេលកំណត់។ អ្នកផ្សព្វផ្សាយកម្មវិធីទាញយកអត្ថប្រយោជន៍ពីគំរូអាជីវកម្មដែលអ្នកប្រើប្រាស់ទាញយកកម្មវិធីនោះ និងសាកល្បងក្នុងរយៈពេលខ្លីរួច។ ប្រសិនបើអ្នកប្រើប្រាស់មិនលុបកម្មវិធីចេញទេ ហើយមិនជូនដំណឹងទៅអ្នកអភិវឌ្ឍន៍ថា ពួកគេឈប់ប្រើប្រាស់កម្មវីធី ក្រោយពីធ្វើការសាកល្បងរយៈពេលខ្លីរួចទេ ក្រោយមកអ្នកអភិវឌ្ឍន៍កម្មវិធីនឹងគិតថ្លៃពីអ្នកប្រើប្រាស់។

image

កម្មវិធី Fleeceware លើGoogle Play

Sophos សង្កេតឃើញកម្មវិធី Fleeceware ជាច្រើននៅលើ Google play ដែលបណ្តាលឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់។ គេរកឃើញកម្មវិធីទាំងនោះថា ទទួលការតម្លើងច្រើនជាង ចំនួន ៦០០ លានដង។ 

ការរកឃើញកម្មវិធី Fleeceware

កម្មវិធីដែលមានប្រភេទដូចជាកម្មវិធីកម្សាន្ត ឬកម្មវិធីប្រើប្រាស់រួមមានកម្មវិធីគ្រូទាយ អ្នកផ្ញើសារបន្ទាន់ អ្នកកែសម្រួល វីដេអូរ និងកម្មវិធីសម្រស់។ អ្នកប្រើប្រាស់មួយចំនួនត្អូញត្អែរថាទោះបីជាពួកគេអនុវត្តន៍ subscription តាម ពួកគេនៅតែត្រូវអ្នកអភិវឌ្ឍន៍កម្មវិធីគិតលុយ។កម្មវិធីមួយចំនួនធ្វើត្រាប់តាមកម្មវិធីដើមនៅក្នុងការរចនា និងលក្ខណៈពិសេសផ្សេងទៀតប៉ុន្តែមានភាពខុសគ្នានៅក្នុងការជាវ។ 

កម្មវិធីយកត្រាប់តាមកម្មវីធីដើម

អ្នកស្រាវជ្រាវជឿជាក់ថា អ្នកអភិវឌ្ឍន៍កម្មវិធីទាំងនេះអាចប្រើសេវាកម្មបង់ប្រាក់ខ្លះដើម្បីអាចទៅដល់អ្នកប្រើប្រាស់។ ដូចគ្នានេះផងដែរ ពួកគេថែមទាំងធ្វើការពិនិត្យក្លែងក្លាយ។ ចំនួនច្រើននៃការត្រួតពិនិត្យ និងការតម្លើងអនុញ្ញាតឱ្យកម្មវិធីលេចឡើងក្នុងបញ្ជីផ្នែកខាងលើ និងទាក់ទាញអ្នកប្រើប្រាស់។ Sophos រាយការណ៍អំពីកម្មវិធីព្យាបាទទៅកាន់ Google Play Store ។

image

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 10452
Yesterday : 17328
This Month : 432513
Last Month : 398233
Total Visitor : 22747180