ព័ត៌មាន

ស្មាតហ្វូនរបស់លោក Jeff Bezos ស្ថាបនិករបស់ Amazon ដែលជាបុរសមានជាងគេនៅលើពិភពលោកត្រូវបានហេគដោយមេរោគ WhatsApp Spyware

ទូរស័ព្ទរបស់នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos ត្រូវគេលួចចូលដោយប្រើសារ WhatsApp ដែលសារនោះផ្ញើចេញពីគណនីផ្ទាល់ខ្លួនរបស់ព្រះអង្គម្ចាស់ Mohammed bin Salman របស់ប្រទេសអារ៉ាប់ប៊ីសោឌី។យោងតាមរបាយការណ៍របស់កាសែត The Guardian បង្ហាញថា ឯកសារវីដេអូមេរោគមួយត្រូវបានផ្ញើចេញពីគណនីរបស់ព្រះអង្គម្ចាស់អារ៉ាប៊ីសោឌីទៅទូរស័ព្ទ iPhone របស់លោក Bezos ក្រោយពីទូរស័ព្ទរបស់លោក Bezos រងការសម្របសម្រួល ហើយទិន្នន័យត្រូវបានគ្រប់គ្រង។

image

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ មានការសម្របសម្រួលទិន្នន័យដ៏ច្រើនសន្ធឹកសន្ធាប់យកចេញពីទូរស័ព្ទរបស់លោក Bezos ក្នុងរយៈពេលប៉ុន្មានម៉ោង។យោងតាមរបាយការណ៍របស់ UNN ការវាយប្រហារបានទាញយកអត្ថប្រយោជន៍ពីភាពងាយរងគ្រោះរបស់កម្មវិធី WhatsApp ដែលគេស្គាល់ថា CVE-2019-3568 ដើម្បីដំឡើងមេរោគ Pegasus ។

image

គេប្រទះឃើញ មេរោគ Pegasus ដំបូងនៅឆ្នាំ២០១៦  វាជាកម្មវិធី spyware ដែលទំនើប និងមានអានុភាពបំផុត ដែលអាចអនុវត្តសកម្មភាពព្យាបាទផ្សេងៗទាំងនៅក្នុងឧបករណ៍ iOS និង Android ។គេមិនទាន់ច្បាស់ទេថា ទិន្នន័យប្រភេទណាមួយរងការគ្រប់គ្រងនោះទេ ក្នុងរយៈពេលប៉ុន្មានម៉ោង ក្រោយពីលោកទទួលបានឯកសារវីដេអូ MP៤ ពីព្រះអង្គម្ចាស់នៃប្រទេសអារ៉ាប៊ីសោឌីហើយកាគ្របគ្រងទិន្ន័យចាប់ផ្តើមកើតមានឡើងនៅលើទូរស័ព្ទរបស់លោក Bezos ។ស្ថានទូតអារ៉ាប៊ីសោឌីនិយាយថា “របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថ្មីៗ​ ដែលលើកឡើងថា ព្រះរាជាណាចក្រគឺជាអ្នកនៅពីក្រោយការលួចស្តាប់ទូរស័ព្ទរបស់លោក Jeff Bezos គឺមិនសមហេតុផលទេ ហើយពួកគេនឹងអំពាវនាវឱ្យមានការស៊ើបអង្កេត។