ព័ត៌មាន

ក្រុមរាំ OMG កម្ពុជា ទទួលបានរង្វាន់ពីសាមសុងយ៉ាងគាប់ចិត្តបន្ទាប់ពីទទួលជ័យលាភីលេខ១ ក្នុងព្រឹត្តិការណ៍ GALAXY A 2020 AWESOME LIVE ដ៏អស្ចារ្យប្រចាំឆ្នាំ នៅប្រទេសឥណ្ឌូនេស៊ី!

ក្រោយពីនាំជ័យលាភីចំណាត់ថ្នាក់លេខ ១, ស្នាមញញឹម និងបទពិសោធន៍ដ៏សែនរំភើបអស្ចារ្យរបស់ OMG កម្ពុជា ក្នុងការប្រកួតក្បាច់រំាលើឆាកអន្តរជាតិដោយក្រុម BLACK PINK កូរ៉េធ្វើជាគណៈកម្មការនោះ ថ្ងៃនេះក្រុមហ៊ុន សាមសុង កម្ពុជា បានរៀបចំកម្មវិធីប្រគល់រង្វាន់ដល់ OMG ដែលជាក្រុមរាំតំណាងផលិតផល សាមសុង ប្រចាំព្រះរាជាណាចក្រកម្ពុជាដ៏ល្បីដោយធ្វើឡើងនៅ Samsung Brand Shop ក្រោមអធិបតីភាពគណៈគ្រប់គ្រងក្រុមហ៊ុន សាមសុង កម្ពុជា និងវត្តមានអ្នកសារព័ត៌មានជាតិយ៉ាងច្រើនផងដែរ!

 image

សូមរំឭកឡើងវិញផងដែរថាក្នុងព្រឹត្តិការណ៍ GALAXY A 2020 AWESOME LIVE ក្រុមរាំ OMG កម្ពុជា ពិតជាមានមោទនភាព និងរំភើបរីករាយក្រៃលែងដែលបានបង្ហាញសមត្ថភាព និងនាំយកជ័យជម្នះលើឆាកអន្តរជាតិមកជូនកម្ពុជា! ហើយអ្វីដែលកាន់តែពិសេសនោះគឺបានជួបជាមួយ Idol របស់ពួគេផ្ទាល់ផង និងបានចាប់កាន់ដោយផ្ទាល់នូវស្មាតហ្វូនស៊េរី Samsung Galaxy A51 និង Samsung Galaxy A71 ដ៏ទំនើបអស្ចារ្យជំនាន់ចុងក្រោយប្រចាំឆ្នាំ ២០២០ ដោយផ្ទាល់ផង!

image

ដូច្នេះដើម្បីតបស្នង និងជាសក្ខីភាពនៃព្រឹត្តិការណ៍ដ៏គួរឱ្យស្ញប់ស្ញែងនេះក្រុមហ៊ុន សាមសុង នឹងធ្វើការប្រគល់រង្វាន់យ៉ាងពិសេសជូនដល់ OMG ដោយក្នុងនោះម្នាក់ៗទទួលបានដូចជា៖

* Samsung Galaxy Watch Active (Black Pink Edition) មួយគ្រឿង!

* Samsung Galaxy A80 (Black Pink Edition) មួយគ្រឿង!

* Galaxy Buds (Black Pink Edition) មួយគ្រឿង!

image

យោងតាមសម្តី និងចំណាប់អារម្មណ៍ផ្ទាល់របស់ក្រុម OMG  បានបង្ហាញថា ក្រុមហ៊ុន សាមសុង មិនគ្រាន់តែផ្តល់ជូននូវផលិតផលក៏ដូចជាបច្ចេកវិទ្យាទំនើបៗប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្តល់ជូននូវបទពិសោធន៍ដ៏រំភើបអស្ចារ្យ និងមោទនភាពដែលមិនអាចកាត់ថ្លៃបានក្នុងការធ្វើជាក្រុមរាំតំណាងឱ្យផលិតផល សាមសុង ប្រចាំព្រះរាជាណាចក្រកម្ពុជា!

image

ទាំងក្រុមរាំ OMG និងអតិថិជនក្នុងប្រទេសកម្ពុជា ក៏ដូចជាអ្នកគាំទ្រផលិតផល សាមសុង ទាំងអស់ទូទាំងពិភពលោកសង្ឃឹមយ៉ាងមុតមាំថា សាមសុង នឹងនៅតែផ្តល់ជូនផលិតផលជាមួយបច្ចេកវិទ្យាដ៏ទំនើបអស្ចារ្យនៅពេលខាងមុខឆាប់ៗនេះបន្តទៀត!