Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

ក្រុមហ៊ុន Huawei ទទួលបានការពន្យារពេលថ្មីចំនួន ៤៥ ថ្ងៃដើម្បីធ្វើអាជីវកម្មជាមួយក្រុមហ៊ុនជាច្រើនរបស់អាមេរិក

February 14
03:32 pm 2020
Like and Share this page:

រដ្ឋបាលសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍នេះពន្យារពេលថ្មីចំនួន ៤៥ ថ្ងៃទៀតសម្រាប់ក្រុមហ៊ុន Huawei ដើម្បីបន្តធ្វើជំនួញជាមួយក្រុមហ៊ុនជាច្រើនរបស់អាមេរិក។ ទីភ្នាក់ងារព័ត៌មានរ៉យទ័ររាយការណ៍ថានេះជាការពន្យារអាជ្ញាប័ណ្ណបណ្តោះអាសន្នលើកទី ៤ ហើយដែលអាជ្ញាប័ណ្ណមានសុពលភាពកំណត់នៅថ្ងៃទី ១៦ ខែកុម្ភៈ។ កាលពីខែឧសភាក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានបន្ថែមក្រុមហ៊ុន Huawei ចូលក្នុងបញ្ជី Entity List និងដាក់កម្រិតពាណិជ្ជកម្មដែលហាមឃាត់មិនឱ្យទិញបច្ចេកវិទ្យាជាច្រើនពីអាមេរិកថែមទៀតដោយសារតែការភ័យខ្លាចសន្តិសុខ។

image

បន្ទាប់មកក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណបណ្តោះអាសន្ន ៩០ ថ្ងៃដើម្បីបម្រើអតិថិជនដែលមានស្រាប់នៅក្នុងវិស័យទូរគមនាគមន៍ និងធ្វើបច្ចុប្បន្នភាពសម្រាប់ស្មាតហ្វូនដែលត្រូវបានពង្រីករយៈពេល ៩០ ថ្ងៃទៀតក្នុងខែសីហាកន្លងទៅនេះ។ ក្រោយមកទៀតជាលើកទីបីនៃការបន្តអាជ្ញាប័ណ្ណបណ្តោះអាសន្នគឺនៅក្នុងខែវិច្ឆិកាឆ្នាំមុននេះ។

image

សហរដ្ឋអាមេរិកចោទប្រកាន់ក្រុមហ៊ុន Huawei ថាជាការគំរាមកំហែងផ្នែកសន្តិសុខប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននិយាយយ៉ាងច្បាស់ថារដ្ឋាភិបាលសហរដ្ឋអាមេរិកគ្មានភស្ដុតាងណាមួយដែលបង្ហាញពីការចោទប្រកាន់ណាមួយឡើយ៕

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 11073
Yesterday : 13602
This Month : 248390
Last Month : 436284
Total Visitor : 28202962