ព័ត៌មាន

មុខងារ VoWiFi calling សម្រាប់ស្មាតហ្វូន Huawei និង Honor គឺស្ថិតនៅក្រោមការអភិវឌ្ឍនៅក្នុងប្រទេសឥណ្ឌា

បើទោះបីជាស្មាតហ្វូន Huawei និង Honor សម្រាប់ទីផ្សារជាច្រើនអាចប្រើប្រាស់ជាមួយនឹងមុខងារ Voice Over WiFi calling បាន ប៉ុន្តែមុខងារនេះមិនទាន់ដំណើរការបាននៅឡើយទេនៅក្នុងប្រទេសឥណ្ឌា។ ទោះជាយ៉ាងណាក៏ដោយនោះ សម្រាប់មុខងារ VoWiFi នេះក៏នឹងអាចប្រើប្រាស់បាននៅក្នុងប្រទេសឥណ្ឌាក្នុងពេលឆាប់ៗនេះផងដែរ។ អ្នកប្រើប្រាស់ជាច្រើនរបស់ស្មាតហ្វូន Huawei  និង Honor សួរថា តើពេលណាដែលពួកគេទទួលបាននូវការអាប់ដេតទៅកាន់ VoWiFi នេះ?

 image

ដើម្បីធ្វើការឆ្លើយតបទៅនឹងសំណួរនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei និង Honor នៅក្នុងប្រទេសឥណ្ឌាបញ្ជាក់ថា មុខងារ VoWiFi calling នេះគឺស្ថិតនៅក្នុងការអភិវឌ្ឍ ហើយវាអាចនឹងមានការអាប់ដេតនូវ EMUI ឬ Magic UI ថ្មីផងដែរ ប៉ុន្តែមិនទាន់ដឹងអំពីកាលបរិច្ឆេទជាក់លាក់របស់វានៅឡើយទេ។

image

ក្រុមហ៊ុននេះនិយាយថា “យើងដឹងថាអ្នកពិតជាចាប់អារម្មណ៍ទៅនឹងការអាប់ដេតនេះ។ យើងនឹងជូនដំណឹងអ្នកប្រសិនបើមុខងារ VoWiFi calling​នេះអាចដំណើរការបាននោះ។” សេវាកម្ម Voice over Wi-Fi (VoWiFi) ឬ Wi-Fi Calling នេះអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនប្រើប្រាស់នូវស្មាតហ្វូនជាច្រើនរបស់ពួកគេដើម្បីទ្រទ្រង់ទៅលើមុខងារ VoWiFi ដើម្បីប្រើប្រាស់នូវ Voice ឬ video calls នៅពេលដែល Wi-Fi connection  ដំណើការបាននោះ។ អ្នកប្រើប្រាស់ជាច្រើនក៏អាចខល VoWiFi នៅក្នុង Airplane mode​ថែមទៀត៕