ព័ត៌មាន

realme បានបញ្ចេញគំនិតនៃ "dare to leap" ម្តងទៀតជាមួយ realme C3 បំពាក់មកជាមួយបន្ទះឈីប Helio G70 និងកាមេរ៉ា 3 គ្រាប់

សព្វថ្ងៃនេះឧស្សាហកម្មស្មាតហ្វូនរបស់ប្រទេសចិនបានចូលមកអង្រួនចំណាប់អារម្មណ៍ប្រជាជនជាច្រើន ហើយ realme ក៏មមាញឹកនឹងការបញ្ចេញផលិតផលថ្មីទៅលើទីផ្សារផងដែរ។ ដូចដែលយើងបានដឹងហើយថា realme បានបើកដំណើរការកំពូលស្មាតហ្វូនថ្មីគឺ X50 Pro ជាមួយបច្ចេកវិទ្យា 5G បំពាក់បន្ទះឈីបជំនាន់ចុងក្រោយ Snapdragon 865 រួមជាមួយបច្ចេកវិទ្យាដ៏ជឿនលឿនចុងក្រោយ ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។

 image

ស្របពេលជាមួយគ្នានេះដែរ! ការប្រើប្រាស់បច្ចេកវិទ្យា  5G បាន​ឬមិនបានគឺ អាស្រ័យទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធ5G នៅក្នុងទីផ្សារតំបន់នោះ។  ដូច្នេះហើយទើប realme ផ្តល់ជូននូវជម្រើសជាច្រើនសម្រាប់អ្នកប្រើប្រាស់ដូចជា realme ម៉ូឌែលជាលេខលំដាប់ គឺ realme C Series នេះជាដើម។ បន្ទាប់ពីប្រទេសឥណ្ឌាបានសម្ពោធ realme C3 ជាផ្លូវការហើយនោះ នៅឯ ប្រទេសឥណ្ឌូនេស៊ីឯណោះក៏បានចេញផ្សាយដូចគ្នានេះដែរនៅកាលពីប៉ុន្មានថ្ងៃមុននេះ។ realme C3 អាចនិយាយបានថាជា អធិរាជនៃម៉ាកទូរស័ព្ទដែលតំណាងដូចទៅនឹង ជីវិតបែបយុវវ័យដែលពោរពេញទៅដោយភាពស្រស់បំព្រង។ realme C series តែងតែផ្តល់នូវបច្ចេកវិទ្យាដ៏ចាំបាច់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃហើយតែងតែនាំមកជាមួយតម្លៃសមរម្យជាពិសេសសម្រាប់សិស្សនិស្សិត ។

 image

ភ្លាមៗបន្ទាប់ពីការប្រកាសដាក់លក់ជាផ្លូវការ នៅក្នុងប្រទេសឥណ្ឌូនេស៊ីអតិថិជន បានចាប់ផ្តើមកុម្ម៉ង់បញ្ជាទិញដោយផ្ទាល់ដោយបានលក់អស់ក្នុងរយៈពេល តែ 30 វិនាទីប៉ុណ្ណោះ រីឯនៅលើគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីឈ្មោះ Lazada មានការលក់សម្រេចបានរហូតដល់ជាង ១០,០០០ គ្រឿងឯណោះ។ ដោយសារតែ realme ទើបតែបោះជំហានចូលមកកាន់ទីផ្សារប្រទេសកម្ពុជា​ទើបធ្វើ អោយអ្នកប្រើប្រាស់មិនសូវស្គាល់ពីគុណភាពរបស់ផលិតផលដ៏ល្អរបស់ realme។ ស្មាតហ្វូន realme តែងតែឈរលើគោលគំនិត «dare to leap» ហើយព្យាយាមក្លាយជាអ្នកពេញ និយមខាងបច្ចេកវិទ្យា ឆ្ពោះទៅរកជីវិតដ៏ទាន់សម័យ។ 

ដូចដែលបានបង្ហាញរួចមកហើយ realme C3 គឺជាម៉ូឌែលទូរស័ព្ទដំបូងបង្អស់ដែលបំពាក់ជាមួយប្រព័ន្ធដំណើរការ Helio G70 នៅក្នុងប្រទេសកម្ពុជា ហើយមានសមត្ថភាពផ្ទុកទិន្នន័យរហូតដល់ទៅ 8GB LPDDR4X រ៉ាប់រងបានគ្រប់ព័ត៌មានទាំងអស់នៃតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។ លើសពីនេះទៀតម៉ូឌែលនេះទទួលបានពិន្ទុរហូតដល់ 190000 ពី Antutu ដែលមានការប្រកួតប្រជែងខ្លាំងជាងម៉ូឌែលដទៃទៀតដែលស្ថិតក្នុងតារាងតម្លៃដូចគ្នានៅក្នុងទីផ្សារប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ 

ដូចដែលលោកអ្នកជ្រាបហើយថា!  realme C3 នឹងចាប់ផ្ដើមចេញលក់ជាផ្លូវការនៅ លើទីផ្សារ ប្រទេសកម្ពុជានៅដើមខែក្រោយនេះហើយ។ សូមរង់ចាំតាមដានព័ត៌មានបន្ថែមទាំងអស់គ្នា! សម្រាប់ព័ត៌មានលំអិតផ្សេងទៀត អាចចូលទៅកាន់ ផេកFacebook ផ្លូវការរបស់realme ហើយឥលូវនេះយើងក៏មានការទស្សទាយតម្លៃទូរស័ព្ទយករង្វាន់ផងដែរ ដើម្បីកាន់តែច្បាស់ សូមចូលតាមរយៈវេបសាយខាងក្រោមនេះ។