ព័ត៌មាន

ក្រុមហ៊ុន Huawei កំពុងតែធ្វើតេស្តនូវមុខងារ HMS 4.0 នៅលើស្មាតហ្វូន Nova 3, P20 Lite, Enjoy 10 និង Honor 8A

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានបដិសេធមិនធ្វើការដំណើរការនូវ EMUI 10 សម្រាប់ស្មាតហ្វូន Nova 3 series និងស្មាតហ្វូនជាច្រើនទៀតដូចជា Honor Play ហើយស្មាតហ្វូនទាំងនេះនឹងអាចធ្វើការបន្តនូវការទទួលបាននូវការអាប់ដេត Patch សុវត្ថិភាពនាពេលអនាគតផងដែរ។ ស្មាតហ្វូន Huawei នេះក៏ធ្វើការតេស្តនៅលើស្មាតហ្វូន Huawei Nova 3, Nova 3e (P20 Lite), Enjoy 10 និង​ Honor Play 8A (Honor 8A) ជាមួយនឹង EMUI 9.1 ។

 image

តាមការបញ្ជាក់របស់ព័ត៌មាននេះ ស្មាតហ្វូនទាំងនេះនឹងទទួលបាននូវ cloud applications, payment services និងមុខងារថ្មីៗជាច្រើនទៀតដែលគ្រប់គ្រងដោយសេវាកម្ម Huawei Mobile Services 4.0 នេះ។ អ្នកប្រើប្រាស់ជាច្រើនក៏អាចធ្វើការដោនឡូតនូវ EMUI version ចុងក្រោយបំផុតចេញពី AppGallery សម្រាប់សេវាកម្ម Huawei Mobile Services នេះផងដែរ៕

image