Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🔀 ការិយាល័យសារព័ត៌មានអូស្ត្រាលី AAP នឹងបិទទ្វារក្រោយពីដំណើរការបាន៨៥ឆ្នាំ និងបន្ទោសលើក្រុមហ៊ុន Google, Facebook និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលឥតគិតថ្លៃជាច្រើនទៀត

March 08
01:09 pm 2020
Like and Share this page:

ទោះបីជា សសរស្តម្ភនៃប្រព័ន្ធផ្សព្វផ្សាយធ្លាក់ចុះក៏ដោយ សារព័ត៌មានសមាគមអូស្រ្តាលី (AAP) នឹងត្រូវបានបិទក្នុងពេលឆាប់ៗនេះដោយនិយាយថា ពួកគេមិនអាចបន្តបានទេ ដោយពួកគេបន្ទោសលើទីផ្សារសារព័ត៌ដែលកំពុងលិចលង់ដោយប្រព័ន្ធផ្សព្វផ្សាយឌីជីថលសេរី។ AAP បង្កើតឡើងក្នុងឆ្នាំ ១៩៣៥ ដោយលោក Keith Murdoch ជាឪពុករបស់ស្ថាបនិក Newscorp លោក Rupert Murdoch។ ក្រោយពីដំណើរការមិនបានយូរប៉ុន្មាន ពួកគេទទួលបានការរីកចម្រើនដោយមានការិយាល័យនៅទូទាំងប្រទេសជាមួយអ្នកឆ្លើយឆ្លងព័ត៌មានជុំវិញពិភពលោក។

 image

ភ្នាក់ងារសារព័ត៌មានស្តីបន្ទោសលើមាតិកាឌីជីថល ដែលនាំឱ្យមានការបិទទ្វារការិយាល័យរបស់ពួកគេ។ ភ្នាក់ងារសារព័ត៌មានក៏បានលើកឡើងពីតួនាទីរបស់ក្រុមហ៊ុន Google  និង Facebook ក្នុងការទទួលបានប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មក៏ដូចជារដ្ឋាភិបាលអូស្រ្តាលីដែលអនុញ្ញាតឱ្យបណ្តាញព័ត៌មានតាមអ៊ីនធឺរណិតអាចប្រកួតប្រជែងបាន។ សេចក្តីប្រកាសនៃការបិទនេះបានជម្រុញអោយមានការផុសថា“សូមជួយសង្គ្រោះAAP” នៅលើបណ្តាញសង្គមធ្វីតធឺជាមួយអ្នកសារព័ត៌មានជាច្រើនដែលផ្សាយបន្ត។ AAP មិនមែនជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានតែមួយគត់ ដែលទទួលអារម្មណ៍ពីផលប៉ះពាល់ពីបណ្តាញ Facebook និង Google នោះទេ។ ការងារជាអ្នកកាសែតប្រហែលចំនួន ៣០.០០០ត្រូវបានបាត់បង់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំទាំងពីបានគ្រប់គ្រងលើប្រាក់ចំណូល ៦០ភាគរយនៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មឌីជីថលរបស់សហរដ្ឋអាមេរិក។ លើសពីនេះប្រជាជនអូស្រ្តាលីកាន់តែច្រើនបានងាកទៅរកប្រព័ន្ធផ្សព្វផ្សាយតាមអ៊ិនធឺរណិតជំនួសវិញ។

image

AAP នឹងបញ្ឈប់ការបោះពុម្ពផ្សាយជាផ្លូវការនៅខែមិថុនា ឆ្នាំ ២០២០។ បណ្តាញអ្នកចូលរួមមកពីជុំវិញពិភពលោករួមមានអ្នកឆ្លើយឆ្លងព័ត៌មាននៅញូវហ្សេឡែន កំពង់ផែ Moresby ទីក្រុងឡុងដ៍ ទីក្រុងចាកាតា និងរដ្ឋឡូសអេនជឺលេស។ សេវាកម្មបណ្តាញព័ត៌មាននាពេលបច្ចុប្បន្ននេះគ្រប់គ្រងដោយ News Corp Australia, Nine Entertainment Co. , និងប្រធានក្រុមហ៊ុន West West Media.AAP និងនាយកប្រតិបត្តិរបស់ Newscorp លោក Campbell Reid។  

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 1950
Yesterday : 15882
This Month : 463769
Last Month : 558892
Total Visitor : 23337327