ព័ត៌មាន

Samsung ប្រហែលជាកំពុងតែធ្វើការអភិវឌ្ឍទៅលើ gamepad ថ្មីសម្រាប់ស្មាតហ្វូន Galaxy

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ស្មាតហ្វូនជាច្រើនគឺកាន់តែខ្លាំងក្លា និងកាន់តែអស្ចារ្យក្នុងការប្រើប្រាស់ ហើយមនុស្សជាច្រើនក៏ប្រើប្រាស់វាជាឧបករណ៍សម្រាប់លេងហ្គេមផងដែរ។ នៅក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុនSamsung បានបង្កើតនូវ gamepad សម្រាប់ស្មាតហ្វូនរបស់ខ្លួនហើយវាក៏ប្រើប្រាស់ជាមួយនឹង  Galaxy Note 3 ផងដេរ។ ពេលនេះ ប៉ាតង់ថ្មីបញ្ជាក់ថា សម្រាប់​ gamepad ថ្មីនឹងធ្វើការផលិតឡើងសម្រាប់ប្រើប្រាស់ជាមួយនឹងស្មាតហ្វូន Samsung Galaxy ជាច្រើននាពេលអនាគតខាងមុខនេះ។

 image

នៅក្នុងប៉ាតង់ថ្មីរបស់ក្រុមហ៊ុន Samsung ដែលផ្ញើទៅកាន់ World Intellectual Property Organization (WIPO) មានឈ្មោះហៅថា “Auxiliary control electronic device of mobile terminal” ដែលខុសប្លែកពី  Samsung Wireless Gamepad Controller ដោយសារតែវាអាចប្រើប្រាស់បានសម្រាប់ធ្វើការគ្រប់គ្រងបញ្ជាទៅលើប៊ូតុង និងនៅលើអេក្រង់របស់ស្មាតហ្វូននេះបានតែម្តង។

image

ស្មាតហ្វូនប្រហែលជាភ្ចាប់ទៅកាន់ឧបករណ៍នេះតាមរយៈការតភ្ជាប់ wireless network connection ឬការតភ្ជាប់ទៅកាន់ឧបករណ៍នេះតែម្តង។ សម្រាប់  gamepad នេះគឺមានភ្ជាប់ជាមួយនឹង audio និង sensor module និង hapticផងដែរ ហើយវាក៏មានកង្ហារពីរថែមទៀត។ បន្ទាប់ពីការប្រកាសក្នុងភាពជាដៃគូជាមួយនង Microsoft’s Xbox នៅក្នុងព្រឹត្តិការណ៍មួយរបស់ក្រុមហ៊ុន Samsung នៅក្នុងខែកុម្ភៈនោះ លោក David S Parkដែលជាប្រធានផ្នែកទីផ្សារប្រកាសថា ព្រឹត្តិការណ៍ Samsung Unpacked 2020 នេះគឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយការសហការជាមួយនឹង Xbox នឹងធ្វើអោយការលេងហ្គេមទៅកាន់កម្រិតមួយដែលអស្ចារ្យបំផុត៕

image

image