ព័ត៌មាន

ក្រុមហេគឃ័រវាយប្រហារគេហទំព័ររដ្ឋាភិបាលនៅអាហ្វិកខាងត្បូង

គេហទំព័ររបស់រដ្ឋាភិបាលមួយចំនួននៅអាហ្វិកខាងត្បូងត្រូវបានគេហេគចូលក្នុងសប្តាហ៍នេះ ហើយនៅក្នុងដំណាក់កាលនេះគេមិនទាន់ដឹងច្បាស់ថា តើពេលណាពួកគេនឹងអាចដំណើរការគេហទំព័រនោះម្តងទៀត។ នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច និងទេសចរណ៍នៅខេត្ត Mpumalanga និងគេហទំព័ររបស់នាយកដ្ឋានឧត្តមសិក្សារងផលប៉ះពាល់ក៏ដូចជាគេហទំព័ររបស់គណៈកម្មាធិអ្នកប្រើប្រាស់ជាតិ (NCC) ។

image

យោងតាមប្រភពព័ត៌មានពីអ្នកវិភាគទិន្នន័យ លោក Bryan Turner មកពីក្រុម World Wide Worx បង្ហាញថា មូលហេតុដែលនៅពីក្រោយការវាយប្រហារនេះអាចជាចំណែកមួយនៃការទាមទារលុយកាក់ ខណៈពេលដែលក្រុមហេគឃ័រជួនកាលបានទាមទារប្រាក់ដើម្បីអាចឱ្យអ្នកប្រើប្រាស់ចូលទៅកាន់គេហទំព័របាន​ និងដំណើរការគេហទំព័រទាំងនោះ។នៅថ្ងៃអង្គារ គេហទំព័ររបស់ NCC មានសារមួយពីវាពីពួក Hacker Ghostsquad ជំនួសឱ្យគេហទំព័រធម្មតារបស់ខ្លួន។ អ្នកជំនាញនិយាយថា “ អាហារូបករណ៍អន្តរជាតិពីនាយកដ្ឋានឧត្តមសិក្សាត្រូវបានគេហេគចូល ហើយក្រុមហែកឃ័របានដកផ្នែកបុគ្គលិកចេញពីគេហទំព័រដដែល។ អ្នកទាំងនោះគឺជាក្រុមហេគឃ័រដូចគ្នាដែលបានបិទគេហទំព័រ NCC ។

 image

អ្នកវិភាគមានប្រសាសន៍ថា ក្រុម Hacker តែងតែយកគេហទំព័រណាដែលមានប្រព័្ធសុវត្ថិភាពអ៊ីនធឺណិតខ្សោយដើម្បីបង្ហាញពីឥទ្ធិពលរបស់ពួកគេ។ សារដែលមានរូបភាព Guy Fawkes នៅលើគេហទំព័ររបស់ NCC សរសេរថា៖ “ត្រូវបានបិទដោយ Slege, Greetz ទៅកាន់សមាជិក #GSH ទាំងអស់” ។ នៅល្ងាចថ្ងៃអង្គារ សារនោះត្រូវបានគេដកចេញ  ប៉ុន្តែគេហទំព័រ NCC នៅតែមិនទាន់ដំណើរការនៅឡើយ។ផ្ទុយទៅវិញ មានសារគាំងមួយដែលនិយាយថា URL ដែលបានស្នើសុំមិនអាចទាក់ទងបានទេ។ នៅក្នុងការឆ្លើយតបតាមអ៊ីម៉ែលអ្នកនាំពាក្យលោកស្រី Phetho Ntaba និយាយថា NCC បានដឹងអំពីឧប្បត្តិហេតុហេគនេះ។ លោកស្រីបន្ថែមថា ផលប៉ះពាល់នៃការហេគចូលនេះមានន័យថា អតិថិជន និងអាជីវកម្មមិនអាចចូលមើលគេហទំព័របានទេ។

នៅពេលដែលគេសួរលោកស្រី Ntaba ថា តើគេហទំព័រនេះមានដំណើរការយ៉ាងម៉េចនោះលោកស្រីបានឆ្លើយតបថា នឹងដឹងពីព័ត៌មាននេះ បន្ទាប់ពី Sita បញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន។ រហូតដល់ខែតុលា ក្រុម hackerចំនួនពីរក្រុមផ្សេងគ្នាបានគំរាមបិទវិស័យហិរញ្ញវត្ថុ និងរដ្ឋាភិបាលក្នុងតំបន់ នៅពេលដែលជនជាតិអាហ្វ្រិកខាងត្បូងត្រូវបង់លុយដើម្បីអាចចូលដំណើរការទៅគណនីធនាគាររបស់ពួកគេ។គេមិនទាន់ច្បាស់ថាតើពួក Hacker ទាំងនោះត្រូវបានចាប់ខ្លួន ឬយ៉ាងណា។