ព័ត៌មាន

លក្ខណៈសម្បត្តិ និងការឌីស្សាញរបស់ស្មាតហ្វូន Honor 30S 5G ត្រូវបានបែកធ្លាយហើយ

ស្មាតហ្វូន Honor 30S នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ៣០ ខែមីនាខាងមុខនេះនៅក្នុងប្រទេសចិន ហើយស្មាតហ្វូននេះនឹងក្លាយជាស្មាតហ្វូន 5G ដំបូងបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះដែលដំនើរការនូវបន្ទះឈីប Kirin chipset – Kirin 820 5G ។ នៅថ្ងៃនេះ អ្នកទម្លាយព័ត៌មានដ៏ល្បីឈ្មោះម្នាក់ទម្លាយនៅលើ  Weibo ដែលមានការទម្លាយនូវលក្ខណៈសម្បត្តិ និងការឌីស្សាញរបស់ស្មាតហ្វូននេះផងដែរ។

 image

  • 60Hz Punch-hole LCD display

  • Kirin 820 5G Processor

  • 40W SuperCharge

  • 64MP AI quad-camera និង 3X optical zoom camera

  • Magic UI 3.1/Android 10

  • តម្លៃប្រហែលជា 2000 yuan ($280)

image

នៅក្នុងរបាយការណ៍ជាច្រើនកាលពីពេលមុននេះបញ្ជាក់ថា​ស្មាតហ្វូន Honor 30S 5G នេះនឹងមាន ៥ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ Violet, Blue, White, Mint Green និងពណ៌ទឹកក្រូច។ នៅផ្នែកចំហៀងរបស់ស្មាតហ្វូននេះគឺមានប៊ូតុង  power + fingerprint scanner បញ្ចូលគ្នាតែមួយតែម្តង៕