ព័ត៌មាន

Huawei P40 Pro and P40 Pro+: អេក្រង់កម្រិត 90Hz OLED ផ្តល់នូវល្បឿនរូបភាពមានចលនាកាន់តែរលូន

Huawei P40 Pro និង P40 Pro+ គឺជាស្មាតហ្វូនលំដាប់កំពូលដែលមានភ្ចាប់ជាមួយនឹង hardware និង software ចុងក្រោយបំផុត។ អ្វីដែលកាន់តែអស្ចារ្យបំផុតរបស់ស្មាតហ្វូននេះគឺប្រើប្រាស់នូវកម្រិតអេក្រង់ 90Hz refresh rate display ។ នេះគឺមានន័យថា អេក្រង់នេះគឺអាចដំនើរការបានយ៉ាងរលូនទៅលើរូបភាពដែលមានចលនា។

 image

អ្នកប្រើប្រាស់ស្មាតហ្វូន Huawei P40 Pro និង P40 Pro+ អាចធ្វើការជ្រើសរើសនូវកម្រិតអេក្រង់ refresh rate នៅក្នុងកម្រិត Standard – Refresh 60Hz (សន្សំថាមពលថ្ម) ឬ High – Refresh 90Hz (ការដំនើរការរូបភាពមានចលនា)។ ជាមួយនឹងអេក្រង់កម្រិត 90 Hz refresh rate នេះ អ្នកពិតជារីករាយយ៉ាងខ្លាំងជាមួយនឹងការទស្សនានៅលើអេក្រង់ពេញគែមនេះបានយ៉ាងជឿជាក់បំផុត៕

image