ព័ត៌មាន

Phone Clone transfer rate របស់ស្មាតហ្វូន Huawei P40 series គឺមានល្បឿនដល់ទៅ 200Mbps

ស្មាតហ្វូន Huawei P40 series មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 160MHz Wi-Fi 6+ technology ដែលផ្តល់នូវការតភ្ជាប់ដែលមានល្បឿនលឿនជាមួយនឹងការទ្រទ្រង់នូវល្បឿននៃការបញ្ជូនទិន្នន័យដល់ទៅ 2400Mbps (2.4Gbps) ។ អនុប្រធានរបស់ក្រុមហ៊ុន Huawei Consumer Business Group លោក Bruce Lee បានធ្វើតេស្តទៅលើល្បឿននៃការផ្ទេរទិន្នន័យរបស់ស្មាតហ្វូន Huawei P40 seriesជាមួយនឹងកម្មវិធី Phone Clone app ។ គាត់រកឃើញថា Wi-Fi 6+ អាចធ្វើការពង្រឹងទៅលើល្បឿននៃ phone clone transfer rate នេះនៅក្នុងកម្រិតខ្ពស់បំផុត។

 image

តាមការបញ្ជាក់របស់លោក Bruce នោះ ល្បឿននៃការផ្ទេរទិន្នន័យរបស់ស្មាតហ្វូន Huawei P40 នេះគឺអាចឈានដល់ទៅកម្រិត 200MB/s ។ ល្បឿននេះគឺលឿនជាងមុនបើធៀបជាមួយនឹងល្បឿននៃការផ្ទេរទិន្នន័យរបស់ស្មាតហ្វូន Mate/P series ដែលមានល្បឿនត្រឹមតែ 100MB/s តែប៉ុណ្ណោះ។

image

Phone Clone គឺជាកម្មវិធី App របស់ក្រុមហ៊ុន Huawei សម្រាប់ធ្វើការផ្ទេរទិន្នន័យរវាងស្មាតហ្វូនជាច្រើនដោយមិនចាំបាច់ប្រើប្រាស់ខ្សែនោះទេ។ ជាមួយនឹងកម្មវិធី Phone Clone អ្នកអាចធ្វើការផ្ទេរនូវ contacts, SMS, photos, music, videos និង applications ពីស្មាតហ្វូនចាស់ទៅកាន់ស្មាតហ្វូន Huawei ថ្មីបាន។ Wi-Fi 6+ គឺដំណើរការដោយបន្ទះឈីប Kirin W650 chipset ដែលអាចដំណើរការនូវមុខងារ Wi-Fi ថ្មីនេះនៅលើស្មាតហ្វូនជាច្រើនរបស់ Huawei បាន។ បន្ទះឈីប Kirin W650 chipset នេះប្រើប្រាស់នូវបច្ចេកវិទ្យា “Dynamic Narrow Bandwidth” technology ដែលធ្វើការកែប្រែ bandwidth ដែលមានកម្រិតសញ្ញា Wi-Fi signals ខ្សោយ និងការពង្រឹងទៅលើល្បឿនដំណើរការរបស់វា៕