ព័ត៌មាន

Oppo Reno Ace 2 នឹងប្រកាសបង្ហាញខ្លួននៅសប្តាហ៍ក្រោយនេះ

ដូចអ្វីដែលបានគ្រោងទុកនោះ ស្មាតហ្វូន Oppo Reno Ace នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ១៣ ខែមេសាខាងមុខនេះ។ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏បញ្ចេញនូវវីដេអូថ្មីមួយដែលមានការបញ្ជាក់អំពីព្រឹត្តិការណ៍នៃការប្រកាសបង្ហាញខាងមុខនេះផងដែរ។ នៅក្នុងវីដេអូនេះមិនមានការបង្ហាញនូវព័តមានច្រើននោះទេអំពីស្មាតហ្វូនថ្មីនេះ ប៉ុន្តែការបង្ហោះនេះគឺផ្តោតទៅលើបច្ចេកវិទ្យានៃការបញ្ចូលថាមពលថ្មថ្មីដែលអាចជាដំណោះស្រាយ 40W wireless charging សម្រាប់អ្នកលេងហ្គេម។

 image

ស្មាតហ្វូន Oppo Reno Ace 2ត្រូវគេរំពឹងថានឹងប្រកាសបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Snapdragon 865 chipset, 6.5-inch OLED display ជាមួយនឹងអេក្រង់ punch-hole និងកាមេរ៉ាខាងក្រោយ ៤ គ្រាប់ដែលមានកាមេរ៉ាគោលទំហំ 48 MP ។ ស្មាតហ្វូននេះនឹងមានថាមពលថ្មទំហំ 4,000 mAh និងបច្ចេកវិទ្យាសាកថ្មីលឿន 65W wired fast charging ថែមទៀត។ ស្មាតហ្វូន Reno Ace 2 នឹងដំណើរការនូវមុខងារ dual-mode 5G connectivity និងទំហំ 8/128GB និង 12/256 GB ថែមទៀត៕

image