ព័ត៌មាន

តម្លៃរបស់ថេប្លេត Samsung Galaxy Tab S6 Lite សម្រាប់ទីផ្សារអ៊ឺរ៉ុបត្រូវទម្លាយអោយដឹងហើយ

Galaxy Tab S6 Lite របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺដាក់លក់ហើយនៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែវានៅមិនទាន់ដាក់លក់នៅក្នុងអ៊ឺរ៉ុបនៅឡើយទេ។ យើងបានឃើញនូវតម្លសរបស់វារួចហើយដែលគេរំពឹងថាប្រមាណជា €399 ប៉ុន្តែសម្រាប់ពេលនេះ Roland Quandt ក៏បង្ហាញនូវតម្លៃចុងក្រោយនៃថេប្លេតថ្នាក់កណ្តាលចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នេះ។

 image

សម្រាប់ Wi-Fi-only version ដែលមានទំហំ 64GB storage នឹងមានតម្លៃ €379 ខណៈពេលដែលម៉ូឌែល LTE model គឺមានតម្លៃ €439 ។ ថេប្លេត Tab S6 Lite នេះគឺមានអេក្រង់ទំហំ 10.4-inch LCD of FHD+ និងការទ្រទ្រង់នូវ Samsung’s S Pen stylus ថែមទៀត។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ា 5MP selfie ហើយកាមេរ៉ាខាងក្រោយទំហំ 8MP ។ វាប្រើប្រាស់នូវបន្ទះឈីប Exynos 9611 chipset ជាមួយរ៉េមទំហំ 4GB RAM និងថាមពលថ្ម 7,040 mAh ថែមទៀត៕

image