ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ចែករំលែកនូវបញ្ជីស្មាតហ្វូនជាច្រើនដែលទទួលបាននូវ ColorOS 7 នៅក្នុងខែមេសានេះ

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Oppo បានប្រកាសបង្ហាញនូវការអាប់ដេតសម្រាប់ ColorOS 7 សម្រាប់ស្មាតហ្វូនចំនួន ៦ ម៉ូឌែលរបស់ខ្លួននោះ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យានេះនឹងធ្វើការអាប់ដេតទៅលើម៉ូឌែលជាច្រើនទៀតជាមួយនឹង ColorOS 7នៅក្នុងខែមេសានេះ ខណៈពេលដែលក្រុមហ៊ុននេះក៏បានចែករំលែកនូវបញ្ជីរបស់ស្មាតហ្វូននេះជាមួយនឹង ColorOS 7 នៅក្នុងខែនេះ។

image

នៅក្នុងបញ្ជីនេះគឺមានស្មាតហ្វូន Reno Z, Reno2, Reno2 Z, Find X និង R17 series ហើយស្មាតហ្វូន Find X អាចនឹងទទួលបាននូវការអាប់ដេតជាមួយនឹង Reno 2Z ផងដែរ។ អ្នកអាចឆែកមើលនៅក្នុងបញ្ជីនេះ។ សម្រាប់ការដំណើរការនូវ ColorOS 7 នេះគឺសម្រាប់តែទីផ្សារនៅក្នុងប្រទេសចិនប៉ុណ្ណោះ។ បើអ្នករស់នៅក្នុងប្រទេសផ្សេងនោះ អ្នកអាចឆែកមើលនៅក្នុង Settings > Software Update ៕

image