ព័ត៌មាន

ស្មាតហ្វូន Oppo Ace2 បង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Snapdragon 865 កាមេរ៉ា ៤ គ្រាប់ និងបច្ចេកវិទ្យា 40W wireless charging

នៅក្នុងការបែកធ្លាយ និងការបង្ហាញនូវរូបភាពផ្សព្វផ្សាយជាច្រើននៅក្នុងរយៈពេលមួយខែនេះ ស្មាតហ្វូន Ace2 របស់ក្រុមហ៊ុន Oppo នេះបង្ហាញខ្លួនជាផ្លូវការហើយ។ វាមានអេក្រង់ទំហំ 90Hz refresh rate និងបច្ចេកវិទ្យា 65W wired charging ដែលប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់មុនរបស់វានោះគឺ Reno Ace ។ វាមានប្រើប្រាស់នូវបច្ចេកវិទ្យា Snapdragon 865 chipset, 5G connectivity និងបច្ចេកវិទ្យា  wireless charging40W និង  AirVOOC charger ថ្មីថែមទៀត។

image

ស្មាតហ្វូនAce2 នេះមានអេក្រង់ទំហំ  6.5-inch OLED ជាមួយនឹងកម្រិតភាពច្បាស់ FHD+ អេក្រង់កម្រិត 90Hz refresh rate និង  180Hz touch sampling rate ថែមទៀត។ អេក្រង់នេះគឺមានអេក្រង់  punch-hole នៅគែមផ្នែកខាងឆ្វេងរបស់អេក្រង់នេះដែលមានកាមេរ៉ា 16MP selfie ។ ស្មាតហ្វូននេះគឺមានកាមេរ៉ា​ ៤ គ្រាប់ដែលមានកាមេរ៉ាគោលទំហំ 48MP, 8MP ultrawide snapper, 2MP និង 2MP ។

image

ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 865 SoC ជាមួយនឹងរ៉េមទំហំ  8/12GB RAM  LPPDR5 និងម៉េមូរី  128/256 UFS 3.0 storage ថែមទៀត។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,000mAh ជាមួយនឹងបច្ចេកវិទ្យា  65W SuperVOOC 2.0 fast wired charging និង 40W AirVOOC wireless charger ដែលអាចបញ្ចូលថាមពលថ្មពេញត្រឹមតែ ៥៦ នាទីប៉ុណ្ណោះ។

image

ស្មាតហ្វូននេះដំណើរការនូវ Android 10 និង  ColorOS 7.1 ។ វាក៏មាន Wi-Fi 6 និង  NFC និង  10W reverse wireless charging ថែមទៀត។ ស្មាតហ្វូន Oppo Ace2 នឹងមានពណ៌ស្វាយ ពណ៌ប្រផេះ និងពណ៌ទឹកប្រាក់ដែលមានតម្លៃ CNY 3,999 ($565) សម្រាប់ម៉ូឌែល 8/128GB ។​វាក៏មានទំហំ 8/256GB ដែលមានតម្លៃ CNY 4,399 ($625) និង  12/256GB នៅក្នុងតម្លៃ CNY4,599($650) ។ សម្រាប់ការ Pre-order ស្មាតហ្វូននេះចាប់ពីថ្ងៃនេះ ហើយវាចាប់ផ្តើមដាក់លក់នៅថ្ងៃទី ២០ ខែមេសាខាងមុខនេះ៕

image