ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បំបែកកំណត់ត្រាទៅលើបច្ចេកវិទ្យា 5G mmWave

បច្ចេកវិទ្យា 5G ​ពេលនេះគឺបានក្លាយជាអ្នកគ្រងរាជ្យនៅក្នុងបណ្តាញណេតវើកនៅក្នុងពេលបច្ចុប្បន្ននេះ។ បច្ចេកវិទ្យានេះគឺមានល្បឿនលឿនមែនទែនក្នុងការប្រើប្រាស់។ វាមានការធ្វើតេស្តមួយទៅលើឧបករណ៍ពីរដែលទទួលបាននូវល្បឿនដល់ទៅ 4.3 Gbps ដែលបូកបញ្ចូលគ្នានោះគឺ 8.5 Gbps នៅក្នុងពេលដំណាលគ្នាចេញពី Samsung 5G mmWave Access Unit តែមួយប៉ុណ្ណោះ។

 image

ការសម្រេចបាននូវល្បឿនលឿនបែបនេះគឺដោយសារតែការប្រើប្រាស់នូវហ្វ្រេកង់ខ្ពស់នៃបច្ចេកវិទ្យា mmWave tech ។ ក្រុមហ៊ុន Samsung ប្រើប្រាស់នូវ MU-MIMO នៅលើ 800MHz mmWave spectrum ផងដែរ។ បច្ចេកវិទ្យា mmWave tech នេះគឺមានល្បឿនលឿនមែនទែនក្នុងការប្រើប្រាស់។ គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងនេះក៏មាន 5G mmWave spectrums ផងដែរ៕

image