ព័ត៌មាន

ស្មាតហ្វូន OnePlus 8 Pro ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Nokia OZO microphone

Nokia OZO ប្រហែលជាមិនទាន់មានការពេញនិយមខ្លាំងនោះទេ ប៉ុន្តែសម្រាប់ OZO Audio គឺមានការពេញនិយមខ្លាំងក្លា ហើយក្រុមហ៊ុនបច្ចេកវិទ្យា Nokia ក៏ផ្តល់អាជ្ញាបណ្ណបច្ចេកវិទ្យានេះដល់ក្រុមហ៊ុនមួយចំនួនផងដែរ។ ស្មាតហ្វូន flagship OnePlus 8 Pro គឺមាន 3-Microphone ដែលជាកម្មសិទ្ធិរបស់ Nokia OZO។

image

ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus បានចំណាយពេលវេលានៅលើឆាកដើម្បីប្រកាសបង្ហាញនូវ Audio 3D, Audio Zoom និង Audio Windscreen ហើយមុខងារទាំង ៣ នេះគឺជាបច្ចេកវិទ្យារបស់ OZO tech ។ គួរបញ្ជាក់ផងដែរ បច្ចេកវិទ្យានេះក៏មាននៅលើស្មាតហ្វូនមួយចំនួនទៀតដូចជា Find X2 និង Find X2 Pro ផងដែរ។ ក្រុមហ៊ុន Nokia ក៏មានកិច្ចសហការជាមួយនឹងក្រុមហ៊ុន BBK Electronics ក្នុងការផ្តល់នូវអាជ្ញាបណ្ណនេះផងដែរ៕

image