ព័ត៌មាន

អធិរាជអេក្រង់ 90Hz ជាមួយនឹងកំពូលកាមេរ៉ាក្រោយ 64MP និងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 30W ធ្វើឲ្យ realme 6 series ​នឹងក្លាយទៅជាគូប្រកួតប្រជែងរបស់ស្មាតហ្វូនដទៃទៀត

នៅឆ្នាំមុន​នេះក្រោយពី realme បានសម្ភោធន៍នូវទូរស័ព្ទ X2 Pro មក ទូរស័ព្ទ One Plus 7T​​ រួមជាមួយនឹង iPhone 11 Pro ក៏ក្លាយជាម៉ូឌែលទាំង 3 ដែលទទួលការវាយតម្លៃពីសំណាក់សារព័ត៌មានបច្ចេកវិទ្យាកំពូលប្រចាំប្រទេសអេស៉្បាញ (El androide libre) ថាជាទូរស័ព្ទល្អបំផុតប្រចាំឆ្នាំដែលនៅក្នុងពេលនោះ realme X2 Pro បានបំពាក់នូវអេក្រង់កំរិត refresh rate 90Hz និងការសាកថ្មល្បឿនលឿន 50W ហើយត្រូវគេទទួលស្គាល់ថាជាស្មាតហ្វូនដែលមានល្បឿនលឿនបំផុត និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ផងដែរ។

 រីឯទូរស័ព្ទ flagship ដែលបានចាប់ផ្តើមដាក់សម្ភោធន៍ថ្មីៗនៅក្នុងឆ្នាំនេះផងដែរ​ក៏សុទ្ធតែបានចាប់ផ្តើមជ្រើសយកនូវអេក្រង់ 90Hz ឬក៏ 120Hz ធ្វើជាបច្ចេកវិទ្យាដ៏ចាំបាច់មួយបំពាក់សម្រាប់នៅលើទូរស័ព្ទ flagship ហើយអ្នកប្រើប្រាស់ក៏ចាប់ផ្តើមកាន់តែមានការទាមទារចំពោះកំរិត refresh rate នៃអេក្រង់ផងដែរ។ ប្រសិនបើគ្មានការបង្ហាញខ្លួនរបស់ realme 6 series ទេនោះនឹងមិនមានអ្នកនឹកស្មានដល់ទេថាកំរិតអេក្រង់ refresh rate 90Hz​ នឹងមានបំពាក់នៅលើទូរស័ព្ទកំរិតមធ្យមល្បឿនលឿនបែបនេះឡើយ។ 

បើយោងទៅតាមព័ត៌មានដែលបានអោយដឹងថា realme 6 និង​ realme 6Pro សុទ្ធតែមានបំពាក់នូវអេក្រង់90Hz។ មិនត្រឹមតែអេក្រង់ 90Hz នោះទេ លើកនេះ realme 6 series ថែមទាំងបានយកនូវកាមេរ៉ា AI ក្រោយ 4 គ្រាប់​ 64MP ធ្វើជាបច្ចេកវិទ្យា​សំខាន់សម្រាប់បំពាក់នៅលើទូរស័ព្ួទៀតផង ដូចដែលយើងបានដឹងហើយថា ចំនុចទាំងពីរនេះពិតមែនតែធ្លាប់បានបំពាក់នៅលើ realme X2 Proហើយក៏ដោយ ប៉ុន្តែrealme X2 Pro នៅពេលនោះគឹទទួលបានការគាំទ្រ និងការវាយតម្លៃជាទូរស័ព្ទ flagship ដ៏ល្អពីសំណាក់អ្នកប្រើប្រាស់ ហើយលើកនេះ realme បែរជាយកនូវបច្ចេកវិទ្យាទាំងពីរនេះមកបំពាក់នៅលើទូរស័ព្ទដែលជាម៉ូឌែលពេញនិយមរបស់ខ្លួនវិញម្តង។

 image

ប្រភពពីប្រទេសឥណ្ឌា

 តាមរយៈព័ត៌មានក៏បានបញ្ជាក់ឲ្យដឹងទៀតដែរថា ក្រៅពីអេក្រង់90Hz និង​កាមេរ៉ាក្រោយ 4​ គ្រាប់ ​64MP realme 6 seriesក៏នឹងភ្ជាប់មកនូវជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 30Wមកបំពេញនូវតម្រូវការការសាកថ្មល្បឿនលឿនរបស់លោកអ្នកផងដែរ។​ ជាមួយគ្នានេះដែរ realme 6 និង realme 6Proក៏សុទ្ធតែបានប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាមុខទំលុះអេក្រង់ ដែលជាដំណោះស្រាយដ៏ល្អសម្រាប់ផ្ទៃអេក្រង់នៅក្នុងពេលបច្ចុប្បន្ននេះផងដែរ។

image

ថ្មីៗនេះដែរ realme 6 series កំពុងមានប្រម៉ូសិនការដាក់ BLIND ORDER ហើយអ្វីដែលប្លែកនោះគឹដែលវាក៏ជាការទស្សន៍ទាយថា realme 6 ពិតជានឹងមានជួរតម្លៃក្រោម300ដុល្លារពិតមែនឬទេ? តែប្រសិនបើដូច្នេះមែន នោះrealme 6 series នឹងក្លាយជាទូរស័ព្ទកំរិតមធ្យមដែលនៅគួរអោយទន្ទឹមរង់ចាំមួយក្នុងប្រទេសកម្ពុជាជាក់ជាមិនខាន៕