ព័ត៌មាន

ស្មាតហ្វូន Realme X3 បង្ហាញនូវលក្ខណៈសម្បត្តិរបស់ខ្លួននៅលើ TENAA

ស្មាតហ្វូន​ Realme  ដែលមានលេខកូដ RMX2142 ត្រូវគេជឿជាក់ថាជាស្មាតហ្វូន Realme X3 ដែលទទួលបាននូវវិញ្ញាបនបត្រ 3C កាលពីសប្តាហ៍មុននេះ ហើយវាក៏មានការទ្រទ្រង់នូវបច្ចេកវិទ្យា 30W charging  និង 5G ថែមទៀត។ ពេលនេះ ស្មាតហ្វូននេះក៏បង្ហាញខ្លួននៅលើ TENAA ផងដែរ។

 image

នៅក្នុង TENAA នេះ ស្មាតហ្វូន RMX2142 គឺមានកម្រាស់​ 8.9mm និងអេក្រង់ទំហំ 6.57″ ។ កម្រិតភាពច្បាស់របស់វានៅមិនទាន់បញ្ជាក់នៅឡើយទេ ប៉ុន្តែវាអាចជា 1080p ។ នៅក្នុងបញ្ជីនេះគឺបញ្ជាក់ថា RMX2142  មានថាមពលថ្ម 4,100 mAh និងរន្ធបញ្ចូលថាមពលថ្ម USB-C port ។ នៅក្នុងបញ្ជី​ TENAA  មិនទាន់ទម្លាយនូវព័ត៌មានលម្អិតរបស់វានៅឡើយទេ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Realme  ក៏ត្រៀមប្រកាសបង្ហាញនូវស្មាតហ្វូន X3 SuperZoom​របស់ខ្លួនផងដែរ។ ស្មាតហ្វូននេះទទួលបាននូវវិញ្ញាបនបត្ររួចហើយពី NBTC, EEC និង BIS ។ ស្មាតហ្វូននេះមានលេខម៉ូឌែល RMX2086  ហើយវាក៏បង្ហាញខ្លួននៅលើ Geekbench ជាមួយនឹងបន្ទះឈីប Snapdragon 855+ SoC, 12GB RAM   និង Android 10 និង Realme UI  ថែមទៀត៕