ព័ត៌មាន

ស្មាតហ្វូន Motorola One Fusion+ នឹងបង្ហាញខ្លួននៅចុងត្រីមាសទី ២ ឆ្នាំ ២០២០

ក្រុមហ៊ុនបច្ចេកវិទ្យា Motorola នឹងប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីចំនួន ២ ម៉ូឌែលនៅចុងត្រីមាសទី ២ ឆ្នាំ ២០២០ នេះគឺ One Fusion និង One Fusion+ ។ ព័ត៌មាននេះគឺមានការទម្លាយចេញពី Evan Blass ដែលមានការទម្លាយថា ស្មាតហ្វូន One Fusion នេះគឺមានលេខកូដ Titan ខណៈពេលដែលត្រកូល Plus គឺមានលេខកូដ Liberty ។

image

លោក Blass មិនផ្តលនូវព័ត៌មានលម្អិតរបស់ស្មាតហ្វូន One Fusion ទាំងពីរនេះទេ ប៉ុន្តែរបាយការណ៍មួយទៀតមានការទម្លាយថា​ស្មាតហ្វូន One Fusion+ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 675 SoC ជាមួយនឹងរ៉េមទំហំ 4GB ឬ 6GB RAM ។ ស្មាតហ្វូននេះនឹងមានម៉េមូរីទំហំ 64GB និង 128GB storage ហើយវាមាន ២ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ Light Blue និង Light Brown ។

image

ស្មាតហ្វូន One Fusion+ នឹងមានកាមេរ៉ាគោលទំហំ 12MP ។ របាយការណ៍នេះក៏មានការអះអាងថា​ស្មាតហ្វូន One Fusion+ នឹងមានការប្រើប្រាស់នូវស៊ីមពីរ ប៉ុន្តែវាមិនមាន NFC chip ទេ។ ស្មាតហ្វូន Motorola One Fusion នេះនឹងបង្ហាញខ្លួននៅក្នុងទីផ្សាររបស់ប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិកផងដែរ៕