ព័ត៌មាន

ថេប្លេត Huawei MatePad 10.4 នឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ២៣ ខែមេសានេះ

នៅក្នុងរយៈពេល ២ សប្តាហ៍នេះ គេសង្កេតឃើញមានការទម្លាយព័ត៌មានជាច្រើនរបស់ថេប្លេត MatePad 10.4 ស៊េរីថ្មីរបស់ក្រុមហ៊ុន Huawei ។ ថេប្លេតនេះក៏បង្ហាញខ្លួននៅលើបញ្ជីលក់រាយរបស់ចិននោះគឺ JD.cm និង Vmall ដែលមានរូបភាព និងលក្ខណៈសម្បត្តិជាច្រើនរបស់វាផងដែរ។ នៅក្នុងគណនី Weibo របស់ក្រុមហ៊ុននេះក៏មានការបញ្ជាក់ថា ថេប្លេត MatePad នឹងបង្ហាញខ្លួននៅថ្ងៃទី ២៣ ខែមេសានេះ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏មានការទម្លាយអំពីគម្រោងរបស់ខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន nova 7 series នៅក្នុងពេលដូចគ្នាផងដែរ។ ថេប្លេត MatePad នឹងមានអេក្រង់ទំហំ 10.4-inch (1200 x 2000 pixels) FHD+ display ជាមួយនឹងគែម Bezels ស្តើងមែនទែន និងកាមេរ៉ាមុខទំហំ 8MP ។ ផ្នែកខាងក្រោយរបស់ថេប្លេតនេះគឺមានកាមេរ៉ាទំហំ 8MP និងភ្លើង LED flash ។ វាក៏មានការដំណើរការនូវ Harman Kardon-tuned quad-speaker ថែមទៀត។

image

ថេប្លេត MatePad 10.4 នេះប្រើប្រាស់នូវបន្ទះឈីប Kirin 810 chipset រ៉េមទំហំ 4/6GB RAM និង 64/128GB storage ហើយវាអាចបន្ថែមនូវ micro SD card ផងដែរ។ វាមានថាមពលថ្មទំហំ 7,250mAh ។ វាក៏មានការទ្រទ្រង់នូវប៊ិច M Pen របស់ Huawei ថែមទៀត៕

image

image