ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo តែងតាំងអគ្គនាយកផ្នែកទីផ្សារសកលថ្មីរបស់ខ្លួន

ថ្មីៗនេះ ក្រុមហ៊ុន Oppo ប្រកាសអំពីការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងចំណោមនាយកប្រតិបត្តិជាន់ខ្ពស់របស់ខ្លួននោះគឺលោក Brian Shen អគ្គនាយកផ្នែកទីផ្សារសកលថ្មីបានលាលែងពីតំណែង ហើយនឹងជំនួសដោយលោក Liu Li ដែលធ្វើការឡើងតំណេងពីប្រធានផ្នែកទីផ្សារនៅក្រុមហ៊ុន Oppo ប្រទេសចិន។

image

លោក Brian Shen ធ្វើការពន្យល់នៅក្នុងបណ្តាញសង្គម Weibo របស់ខ្លួនដែលបង្ហាញអំពីហេតុផលនៅក្នុងការផ្លាស់ប្តូរនេះនៅក្នុងហេតុផលសុខភាពរបស់ខ្លួននោះ។ លោក Liu Li នឹងធ្វើការគ្រប់គ្រងទៅលើអាជីវកម្មរបស់ពិភពលោក ហើយក្រុមហ៊ុន Oppo ក៏ធ្វើសន្និសិទខ្លីមួយថាគាត់គឺជាមនុស្សដែលនៅពីក្រោយស្មាតហ្វូនត្រកូល Find និង Real Series ផងដែរ។

image

អគ្គនាយកថ្មីនេះនឹងបន្តក្នុងការធ្វើការនៅលើគម្រោងជាច្រើននៃស្មាតហ្វូនក្នុងពេលបច្ចុប្បន្ននេះ និងបន្តរាយការណ៍ទៅកាន់ CEO Chen Mingyong របស់ក្រុមហ៊ុន Oppo ផងដែរ។ តាមការបញ្ជាក់របស់លោក Jia Mo ដែលជាអ្នកវិភាគរបស់ក្រុមហ៊ុន Canalys បញ្ជាក់ថា ការងារដែលត្រូវប្រឈមមុខរបស់លោក Liu Li គឺធ្វើការដោះស្រាយទៅលើបញ្ហា COVID-19 នេះ។ គាត់បន្ថែមថា ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើននៅចិនត្រូវបង្កើនទៅលើការលក់នៅក្នុងប្រទេសចិនដើម្បីធ្វើការធានាទៅលើលំហូរសាច់ប្រាក់របស់ខ្លួននោះទៅកាន់ទីផ្សារបរទេសដូចជាឥណ្ឌា និងអ៊ឺរ៉ុប៕