ព័ត៌មាន

កាសស្តាប់​ Realme Buds Wireless Pro ប្រទះឃើញនៅលើបញ្ជីរបស់ NCC

ក្រុមហ៊ុនបច្ចេកវិទ្យា Realme កំពុងតែធ្វើការពង្រីកទៅលើវិសាលភាពរបស់ខ្លួនទៅលើកាសស្តាប់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ វាមានការប្រកាសបង្ហាញនូវកាសស្តាប់ wired Buds និង Buds Air កាលពីចុងឆ្នាំមុននេះផងដែរ។ សម្រាប់កាសស្តាប់ Buds Wireless នេះគឺមានតម្លៃត្រឹមតែ $25 ប៉ុណ្ណោះ។

 image

ពេលនេះ កាសស្តាប់ Buds Wireless Pro version នេះក៏ទទួលបាននូវវិញ្ញាបនបត្រមួយនៅលើ NCC របស់តៃវ៉ាន់។ សម្រាប់កាសស្តាប់នេះគឺមានការបញ្ចូលថាមពលថ្មតាមរយៈ Type-C port ។ កាសស្តាប់ Buds Wireless Pro នេះគឺមានការ upgrade ខ្លាំងបើធៀបជាមួយនឹងកាសស្តាប់ជំនាន់មុនរបស់ខ្លួនផងដែរ។

image

យ៉ាងណាមិញ នៅលើ NCC នេះមិនមានបញ្ជាក់នូវព័ត៌មានលម្អិតរបស់កាសស្តាប់ Realme Buds Wireless ថ្មីនេះនៅឡើយទេ ប៉ុន្តែវាគ្មានតែមានឈ្មោះថា “Pro” ហើយវាក៏មានមុខងារជាច្រើនដូចជា 11.2mm bass boost drivers និង IPX4 ផងដែរ៕