ព័ត៌មាន

ស្មាតហ្វូន Xiaomi Mi A3 ទទួលបាននូវការអាប់ដេតនូវប្រព័ន្ធប្រតិបត្តិការ Android 10

ពេលនេះ ស្មាតហ្វូនត្រកូល Xiaomi Mi A series បានទទួលបាននូវការអាប់ដេតទៅលើប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួន។ តាមការបញ្ជាក់របស់អ្នកប្រើប្រាស់ជាច្រើននៅលើ Reddit នោះ ស្មាតហ្វូន Xiaomi Mi A3 នេះគឺទទួល​បាននូវការអាប់ដេតនូវ Android 10 ថែមទៀត។

 image

វាក៏មានការអាប់ដេតនូវ Google OS ចុងក្រោយបំផុតជាមួយនឹងមុខងារ dark theme, new gesture navigation និងការពង្រឹងទៅលើមុខងារ privacy controls ថែមទៀត។ សម្រាប់កញ្ចប់នេះគឺមានទំហំ 32 MB ហើយវាមានការជួសជុលទៅលើបញ្ហាមួយចំនួនផងដែរដូចជា fingerprint recognition ផងដែរ៕

image