ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy J2 Core (2020) នៅក្នុងប្រទេសឥណ្ឌា ហើយវាគឺមាន Storage ធំជាងស្មាតហ្វូន J2 Core ដល់ទៅពីរដង។ ស្មាតហ្វូនថ្មីនេះដំណើរការនូវ Android Go Edition ថែមទៀតផង។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 5” LCD ជាមួយនឹងកម្រិតភាពច្បាស់ 540 x 960px ។
ស្មាតហ្វូននេះមានកាមេរ៉ា 5MP selfie ។ កាមេរ៉ាខាងក្រោយរបស់វាគឺមានទំហំ 8MP sensor និង autofocus lens ហើយវាអាចថតវីដេអូកម្រិត 1080p 30fps ថែមទៀត។ ស្មាតហ្វូននេះគឺមានម៉េមូរីទំហំ 16GB និងរន្ធដោតកាត microSD card slot ទំហំដល់ទៅ 256GB ផងដែរ។
ស្មាតហ្វូននេះដំណើរការនូវ Exynos 7570 Quad, 14nm chip ជាមួយនឹង 4x Cortex-A53 cores និងក្រាហ្វិកកាត Mali-T720 ។ វាមានរ៉េមទំហំ 1GB ។ វាមានថាមពលថ្មទំហំ 2,600mAh សម្រាប់ការប្រើប្រាស់នៅលើ web browsing បាន ១៤ ម៉ោងនៅលើ LTE និង Wi-Fi (2.4GHz) ។ ស្មាតហ្វូន Samsung Galaxy J2 Core (2020) មានស៊ីមពីរ ហើយវាមាន ៣ ពណ៌គឺពណ៌មាស ពណ៌ខៀវ និងពណ៌ខ្មៅ៕