ព័ត៌មាន

កាសស្តាប់ Google Pixel Buds បង្ហាញខ្លួនជាផ្លូវការហើយ

ក្រុមហ៊ុនបច្ចេកវិទ្យា Google បានប្រកាសបង្ហាញនូវកាសស្តាប់ Pixel Buds ជំនាន់ទីពីររបស់ខ្លួននៅថ្ងៃទី ១៥ ខែតុលាក្នុងព្រឹត្តិការណ៍ #MadeByGoogle កាលពីឆ្នាំមុននេះជាមួយនឹងស្មាតហ្វូន Google Pixel 4 ។ រយៈពេល ៦ ខែក្រោយមក វត្តមានរបស់កាសស្តាប់ Google Pixel Buds បានដាក់លក់ហើយ។ កាសស្តាប់នេះគឺជាប្រភេទ TWS (True Wireless Stereo) earbuds ដំបូងបំផុតរបស់ក្រុមហ៊ុន​Google ។

image

កាសស្តាប់ Buds ថ្មីនេះមានការឌីស្សាញសម្បកប្រអប់ដូចជាពងមាន់។ វាអាចធ្វើការភ្ជាប់ទំនាក់ទំនងបានលឿនទៅកាន់ស្មាតហ្វូន Android តាមរយៈ “Fast Pair” នៅពេលដែលអ្នកបើកប្រអប់វានៅក្បែរស្មាតហ្វូន Android នោះ។ វាមានសំឡេងលឺច្បាស់ និងបំពាក់នូវបច្ចេកវិទ្យា Adaptive Sound ថែមទៀត។

image

កាសស្តាប់ Pixel Buds ថ្មីនេះអនុញ្ញាតអោយអ្នកនិយាយជាមួយនឹង Google Assistant ។ ក្រុមហ៊ុន Google បញ្ជាក់ថា អ្នកអាចធ្វើការប្រើប្រាស់នូវ Pixel Buds សម្រាប់ការបកប្រែភ្លាមៗតែម្តង។ កាសស្តាប់ថ្មី Pixel Buds របស់ Google មានតម្លៃ $179 នៅលើ Google Store, Best Buy, Target , Walmart និងក្រុមហ៊ុនប្រតិបត្តិករជាច្រើនទៀតនៅក្នុងសហរដ្ឋអាមេរិក៕

image