ព័ត៌មាន

រូបភាពរបស់ស្មាតហ្វូន Oppo A92 មានការបង្ហាញកាមេរ៉ារូបរាងជាអក្សរ L នៅផ្នែកខាងក្រោយ

ស្មាតហ្វូន Oppo A92 មានការបែកធ្លាយជាច្រើនរួចមកហើយនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះដែលមានការបង្ហាញអំពីការឌីស្សាញកាមេរ៉ារបស់ស្មាតហ្វូននេះ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BBK នេះក៏ធ្វើការនៅលើស្មាតហ្វូនមួយទៀតដែលមានកាមេរ៉ា ៤ គ្រាប់ ហើយវាមានរូបរាងជាអក្សរ L ថែមទៀត។

 image

រូបភាពនេះមានការទម្លាយថា ស្មាតហ្វូន Oppo A92 នេះគឺមានកាមេរ៉ាមុខមួយគ្រាប់នៅគែមផ្នែកខាងឆ្វេងអេក្រង់ LCD នេះ។ ស្មាតហ្វូននេះនឹងមិនមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើអេក្រង់នោះទេ។ ស្មាតហ្វូននេះគឺមានអេក្រង់ទំហំ 6.5” LCD Full HD+ បន្ទះឈីប Snapdragon 665 chipset និងទំហំ 8 GB RAM + 128 GB storage ថែមទៀត។

image

ស្មាតហ្វូន Oppo A92 ​នេះគឺមាន ColorOS 7.1 ដែលផ្អែកនៅលើ Android 10 ថែមទៀត។ ស្មាតហ្វូន Oppo A92 ​នេះនឹងមានកាមេរ៉ាទំហំ 48MP f/1.7 main + 8 MP f/2.2 ultrawide + 2 MP macro + 2 MP depth ផងដែរ៕