ព័ត៌មាន

ស្មាតហ្វូន Meizu 17 ចាប់ផ្តើមធ្វើការចុះឈ្មោះទិញនៅក្នុងប្រទេសចិន ខណៈពេលដែលស្មាតហ្វូន 17T ក៏នៅក្នុងបញ្ជីនេះផងដែរ

យើងបានឃើញនូវការបែកធ្លាយជាច្រើនរបស់ស្មាតហ្វូន 17 series flagships​របស់ក្រុមហ៊ុនបច្ចេកវិទ្យា Meizu កាលពីប៉ុន្មានសប្តាហ៍មុននេះ ហើយពេលនេះស្មាតហ្វូន  Meizu 17 ចាប់ផ្តើមទទួលនូវការកក់ទិញហើយនៅលើវេបសាយផ្លូវការរបស់ក្រុមហ៊ុននេះរួមទាំងនៅលើក្រុមហ៊ុនលក់រាយជាច្រើនទៀតរបស់ចិនផងដែរ។ វាក៏មានស្មាតហ្វូន Meizu 17T ដែលមាននៅលើវេបសាយ JD.com ផងដែរ។

image

នៅក្នុងបញ្ជីផ្លូវការនេះ វាមានស្មាតហ្វូន Meizu 17 ដែលមានការបង្ហាញអំពីពណ៌ប្រផេះ និងពណ៌បៃតងរបស់វា។ យើងអាចមើលឃើញទៅលើផ្នែកខាងមុខរបស់ស្មាតហ្វូននេះជាមួយនឹងរន្ធប្រហោង punch hole នៅគែមផ្នែកខាងលើខាងស្តាំរបស់ស្មាតហ្វូននេះ ហើយផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ា ៤ គ្រាប់ និងភ្លើង LED Flash នៅកណ្តាលថែមទៀត។

image

នៅលើគណនី Weibo ផ្លូវការរបស់ក្រុមហ៊ុន  Meizu នេះមានការបញ្ជាក់ថា ស្មាតហ្វូន  17 Pro នេះនឹងមានផ្នែកខាងក្រោយសេរ៉ាមិច ហើយវាមានពណ៌  Azure green ផងដែរ។ នៅក្នុងរយៈពេល ១០ ថ្ងៃទៀតខាងមុខនេះ ក្រុមហ៊ុននេះនឹងប្រកាសបង្ហាញនូវស្មាតហ្វូន  17 series flagships របស់ក្រុមហ៊ុន Meizu ផងដែរ។

ស្មាតហ្វូនទាំងពីរនេះមានអេក្រង់  90Hz refresh rates បន្ទះឈីប Snapdragon 865 chipsets, 5G connectivity និងកាមេរ៉ាគោលទំហំ 64MP ។ ស្មាតហ្វូន Meizu 17 មានថាមពលថ្មទំហំ  4,500mAh ជាមួយនឹងបច្ចេកវិទ្យា 30W fast wired charging ខណៈពេលដែល Pro version គឺមានបច្ចេកវិទ្យា 40W និង wireless charging ថែមទៀត៕