ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm ប្រកាសបង្ហាញនូវបច្ចេកវិទ្យា Quick Charge 3+ សម្រាប់ស្មាតហ្វូនជាច្រើនដែលប្រើប្រាស់បន្ទះឈីប Snapdragon 765

ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm បានធ្វើការអភិវឌ្ឍទៅលើបច្ចេកវិទ្យា fast-charging technologies ជាច្រើនជាមួយនឹងបន្ទះឈីបរបស់ខ្លួន។ បច្ចេកវិទ្យានេះគឺ Quick Charge 3+ ។ វានឹងប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើនដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 765 ហើយវាអាចបញ្ចូលថាមពលថ្មពេញពី ០ ទៅ ៥០% នៅក្នុងរយៈពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះ។

image

នៅក្នុងសេចក្តីថ្លែងការណ៍នេះ ក្រុមហ៊ុន Qualcomm ទម្លាយថា បច្ចេកវិទ្យា QC3+ គឺជាដំណោះស្រាយនៃបច្ចេកវិទ្យា fast-charging​ សម្រាប់ស្មាតហ្វូនដែលមានតម្លៃសមរម្យ។ បើធៀបជាមួយនឹងស្មាតហ្វូនជំនាន់មុននោះ វានឹងមានល្បឿនលឿនជាងមុនដល់ទៅ 35% ហើយវាមានសីតុណ្ហភាពត្រជាក់ជាងមុន ៩ ដឺក្រេ។ វាមាន USB-A ទៅកាន់ USB-C cables ហើយវាក៏ធ្វើការជាមួយនឹង accessories ជាច្រើនទៀតផងដែរ។

image

បច្ចេកវិទ្យា​ Quick Charge 3+ នេះទ្រទ្រង់ទៅលើ wireless និង wired charging ហើយវាអាចដំណើរការនៅក្នុងពេលតែមួយថែមទៀត៕