ព័ត៌មាន

ស្មាតហ្វូន Xiaomi Mi 10 Lite Zoom នឹងមានឈ្មោះសម្រាប់ទីផ្សារសកលថា Xiaomi Mi 10 Youth

ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm ទើបតែប្រកាសបង្ហាញនូវដំណោះស្រាយនៃបច្ចេកវិទ្យា ast-charging​សម្រាប់ស្មាតហ្វូនថ្នាក់កណ្តាលជាច្រើនដែលមានឈ្មោះហៅថា Quick Charge 3+ ។​ Xiaomi Mi 10 Lite Zoom គឺជាស្មាតហ្វូនដំបូងបំផុតដែលប្រើប្រាស់នូវបច្ចេកវិទ្យានេះ។ ស្មាតហ្វូននេះនឹងមានឈ្មោះហៅថា Mi 10 Youth​សម្រាប់ទីផ្សារពិភពលោក។

 image

ស្មាតហ្វូន Xiaomi Mi 10 Lite និង Xiaomi Mi 10 Youth គឺចែករំលែកនូវការឌីស្សាញ ថាមពលថ្ម និង Hardware ដូចគ្នា ប៉ុន្តែវាគឺមានភាពខុសគ្នាទៅនឹងកាមេរ៉ា periscope telephoto lens នៅក្នុងស្មាតហ្វូន Youth version នេះ។ ក្រុមហ៊ុន Xiaomi គឺប្រើប្រាស់នូវវិធីដូចគ្នាសម្រាប់ស្មាតហ្វូន Redmi K30 Pro និង Redmi K30 Pro Zoom ។

 image

ស្មាតហ្វូន Zoom version របស់ Redmi flagship គឺមានតម្លៃថ្លៃជាង version នៅចិនដល់ទៅ €70 ។ ស្មាតហ្វូន Mi 10 Lite 5G នេះគឺមានតម្លៃ €350 នៅអ៊ឺរ៉ុប ហើយស្មាតហ្វូន Mi 10 Lite Zoom គឺមានតម្លៃប្រហែលជា €419 ៕