ព័ត៌មាន

ស្មាតហ្វូន Oppo A92 បង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ីជាមួយនឹងលក្ខណៈសម្បត្តិ និងតម្លៃរបស់វា

ស្មាតហ្វូន Oppo A92 គឺមានការទម្លាយនៅលើអនឡាញជាហូរហែរ។ បើទោះបីជាមិនទាន់មានការបញ្ជាក់ចេញពីក្រុមហ៊ុនបច្ចេកវិទ្យា Oppo នៅឡើយទេនោះ ស្មាតហ្វូននេះក៏បង្ហាញខ្លួននៅលើហាងលក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរជាមួយនឹងលក្ខណៈសម្បត្តិ និងតម្លៃផងដងដែរ។ ស្មាតហ្វូននេះអាចធ្វើការ pre-order បាននៅលើ Lazada បានផងដែរ។

 image

ស្មាតហ្វូននេះគឺមានតម្លៃ IDR 3,999,000(€245) ។ វាមានអេក្រង់ទំហំ 6.5-inch IPS display ជាមួយនឹងកម្រិតភាពច្បាស់ 1080 x 2400px បន្ទះឈីប Snapdragon 665 chipset រ៉េមទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ផងដែរ។ ស្មាតហ្វូននេះមានរន្ធប្រហោង punch-hole នៅគែមផ្នែកខាងលើនៃអេក្រង់នេះដែលមានទំហំ 16MP ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ាទំហំ 48MP f/1.7 aperture ជាមួយនឹង 8MP ultra wide-angle , 2MP macro និង 2MP depth sensor ផងដែរ។

image

ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5,000 mAh និងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មទំហំ 18W fast charging តាមរយៈរន្ធដោត USB-C ថែមទៀត។ ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 10 ជាមួយនឹង ColorOS 7.1 ថែមទៀត។ ស្មាតហ្វូននេះមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង និងពណ៌ Twilight Black, Aurora Purple និង Shining White ៕

image