ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S20 Ultra 5G មានពណ៌ថ្មីមួយទៀតហើយ

ស្មាតហ្វូន Samsung Galaxy S20 Ultra 5G បានប្រកាសបង្ហាញខ្លួននៅក្នុងខែកុម្ភៈដែលមានពណ៌ Cosmic Grayនិង Cosmic Black ហើយពេលនេះស្មាតហ្វូននេះមានពណ៌ថ្មីមួយទៀតហើយនោះគឺ Cloud White ។ ស្មាតហ្វូន S20 Ultra 5G Cloud White version នេះគឺមានទំហំតែ 12GB/256GB ហើយវាមានតម្លៃ CNY9,999 ($1,415/€1,290) ។ ស្មាតហ្វូននេះអាចរកទិញបានហើយនៅក្នុងប្រទេសចិនតាមរយៈវេបសាយផ្លូវការរបស់ក្រុមហ៊ុននេះ ប៉ុន្តែការដាក់លក់ស្មាតហ្វូននេះនៅក្នុងទីផ្សារជាច្រើនទៀតនៅមិនទាន់ដឹងនៅឡើយទេ។

 image

សម្រាប់ពណ៌ Cloud White នេះមិនមែនជាអ្វីដែលថ្មីសម្រាប់ស្មាតហ្វូន S20 series នោះទេ។ ស្មាតហ្វូន S20 និង​ S20+ គឺមានពណ៌ Cloud White នៅក្នុងប្រទេសណូវែលសេឡង់ និងប្រទេសកូរ៉េខាងត្បូង ហើយស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិកនៅក្នុងពេលឆាប់ៗខាងមុខនេះ រួមជាមួយនឹងនៅអ៊ឺរ៉ុបផងដែរ៕

image