ព័ត៌មាន

រូបភាពបែកធ្លាយរបស់ស្មាតហ្វូន LG Stylo 6 គឺមានការបង្ហាញនូវអេក្រង់ notch display និងកាមេរ៉ាខាងក្រោយ ៣ គ្រាប់

ក្រុមហ៊ុនបច្ចេកវិទ្យា LG បានប្រកាសបង្ហាញនូវស្មាតហ្វូន Stylo 5 កាលពីខែមិថុនាឆ្នាំមុននេះ ហើយវាហាក់ដូចជាឆាប់ៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះនឹងប្រកាសបង្ហាញនូវស្មាតហ្វូន Stylo 6 ដែលមានការចែករំលែករូបភាពដោយអ្នកទម្លាយព័ត៌មាន Evan Blass ផងដែរ។

image

ខុសប្លែកពីស្មាតហ្វូនជំនាន់មុនរបស់វានោះ ស្មាតហ្វូន LG Stylo 6 នេះគឺមានអេក្រង់ Notch Display ដែលមានគែម Bezels ពិតជាស្តើងមែនទែនក្នុងការប្រើប្រាស់។ នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូន Stylo 6 នេះគឺមានកាមេរ៉ាខាងក្រោយ ៣ គ្រាប់។ វាក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយផងដែរ។

image

នៅគែមផ្នែកខាងស្តាំរបស់ស្មាតហ្វូន Stylo 6 នេះគឺមានប៊ូតុង Power និងគែមផ្នែកខាងឆ្វេងជាមួយនឹង SIM card slot ជាមួយនឹងប៊ូតុង Volume Rocker និងប៊ូតុង Google Assistant ថែមទៀត។ សម្រាប់ផ្នែកខាងក្រោមនេះគឺមានរន្ធផត USB-C port និងរន្ធដោតកាសស្តាប់ 3.5mm headphone jack, primary microphone, speaker និងរន្ធដោតប៊ិចផងដែរ៕