ព័ត៌មាន

ស្មាតហ្វូន Honor 9X Pro និង Huawei Y9s បង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei​ និង Honor នៅថ្ងៃនេះបានប្រកាសបង្ហាញស្មាតហ្វូន Y9s និង 9X Pro នៅក្នុងប្រទេសឥណ្ឌា។ ស្មាតហ្វូន Honor 9X Pro គឺមានបន្ទះឈីប Kirin 810 SoC និងអេក្រង់ 6.59″ FullHD+ ថែមទៀត។ ស្មាតហ្វូននេះមានរ៉េមទំហំ 6GB RAM និង 256GB storage ហើយវាអាចបន្ថែមនូវ microSD card slot បានទំហំ 512GB ថែមទៀត។

 image

ស្មាតហ្វូននេះមាន Android Pie ជាមួយនឹង EMUI 9.1 ប៉ុន្តែវាមិនមានសេវាកម្ម Google Mobile Services (GMS) និង Google Play Store នោះទេ។ ស្មាតហ្វូននេះដំណើរការនូវ Huawei Mobile Services (HMS) និង AppGallery ។ ស្មាតហ្វូន Honor 9X Pro នេះមានកាមេរ៉ា ៤ គ្រាប់ដែលកាមេរ៉ាខាងមុខទំហំ 16MP selfie និងកាមេរ៉ាខាងក្រោយ ៣ គ្រាប់ទំហំ​ 48MP main, 8MP ultrawide និង 2MP depth sensor modules ថែមទៀត។

image

9X Pro មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង និងពីរពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌ Midnight Black និង Phantom Purple ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,000 mAh។ ស្មាតហ្វូន Honor 9X Pro មានតម្លៃ INR17,999 ($240/€220) ។

សម្រាប់ស្មាតហ្វូន Huawei Y9s នេះគឺមានបន្ទះឈីប Kirin 710F SoC ជាមួយនឹងម៉េមូរីទំហំ 6GB/128GB និងតម្លៃ INR19,990 ($265/€245) ។ ស្មាតហ្វូននេះអាចរកទិញបាននៅលើ Amazon.in ចាប់ពីថ្ងៃទី ១៩ ខែឧសភានេះ ហើយវាមានពណ៌ Midnight Black, Breathing Crystal និង Phantom Purple ៕