ព័ត៌មាន

មកថ្មីទៀតហើយ…! ម៉ូឌែលស៊េរីនេះមិនណយទេ!! ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A11 ដាក់លក់ផ្លូវការហើយ…!

(ភ្នំពេញ) ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២០៖ អ្នកណានិយាយថាចង់ប្រើស្មាតហ្វូនដែលទំនើប ទាន់សម័យ និងលេចធ្លោត្រូវចំណាយលុយច្រើននោះ? ដូចអ្វីដែលក្រុមហ៊ុន សាមសុង បានសន្យាអញ្ចឹងថាធ្វើយ៉ាងណានឹងផ្តល់ឱ្យអតិថិជនរបស់ខ្លួនទាំងអស់ទទួលបាននូវជម្រើសបទពិសោធន៍យ៉ាងច្រើនសម្បូរបែបនៃការផ្លាស់ប្តូរពិភពស្មាតហ្វូននាពេលអនាគត! ជាក់ស្តែងថ្ងៃនេះក្រុមហ៊ុន សាមសុង បានផ្តល់នូវភាពភ្ញាក់ផ្អើលដោយនំាយកនូវស្មាតហ្វូន Samsung Galaxy A11 ជំនាន់ថ្មី ដែលទំនើបអស្ចារ្យជាមួយនឹងតម្លៃយ៉ាងពិសេសដែលសឹងតែមិនគួរឱ្យជឿមកលក់ជាផ្លូវការក្នុងប្រទេសកម្ពុជាយើង!

 image

អតិថិជនប្រាកដជាមិនចង់ជឿថា Samsung Galaxy A11 ដែលដាក់លក់ក្នុងតម្លៃប៉ុននេះហ៊ានបំពាក់មកជាមួយនឹងកាមេរ៉ាក្រោយ 3 គ្រាប់ (កាមេរ៉ាគោលទំហំ 13 MP) និងកាមេរ៉ាមុខ 1 គ្រាប់ ទំហំ 8 MP (ថត Selfie ច្បាស់ល្អ) កម្លាំងថ្ម 4,000 mAh (អាចកំដរអ្នកបានស្ទើរតែពេញមួយថ្ងៃ), មេម៉ូរី 3 GB, អង្គផ្ទុក 32 GB (អាចបន្ថែមក្រៅបានរហូតដល់ 512 GB) បានផងដែរ!

image

 ក្រុមហ៊ុន សាមសុង ពិតជាគិតគូដល់អតិថិជនរបស់ខ្លួនបានគ្រប់ជ្រុងជ្រោយ និងផ្តល់ជូននូវជម្រើសច្រើនបែបច្រើនយ៉ាងមិនឱ្យទាស់ចិត្តឡើយ!  

បញ្ជាក់៖ ចាប់ពីថ្ងៃទី 13 ឧសភា 2020 នេះតទៅអតិថិជនទាំងអស់អាចរកជាវទូរស័ព្ទ Samsung Galaxy A11 បាននៅតាមបណ្តាហាងចែកចាយផលិតផល សាមសុង នានាទូទាំងប្រទេសកម្ពុជានឹងទទួលបានកញ្ចប់កាដូពិសេសដូចជា៖

* ការបញ្ចុះតម្លៃ ៥០% ពេលប្តូរអេក្រង់ថ្មី

* ស៊ីមស្មាតលេខពិសេស ភ្ជាប់ជាមួយគម្រោងអ៊ីនធើណេត Smart ធំហ្ម៎ង!

 មិននិយាយលេងទេ…! ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A11 នេះគឺល្អលើសពីតម្លៃដែលលោកអ្នកនឹងស្មានមិនដល់ដែលផលិតផលស្មាតហ្វូនដទៃគ្មាន និងមិនអាចធ្វើបានដូច សាមសុង ឡើយ! ! កុំគិតច្រើន…! ឱ្យតែហ៊ាននៅបង្អង់យូរដឹងតែអត់បានប្រើនឹងគេហើយ…! ខ្ញុំហ៊ានធានាថាអាចនឹងដាច់ស្តុកគ្មានសល់ឡើយ! សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

 * លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!