ព័ត៌មាន

ស្មាតហ្វូន LG "Wing" នឹងមានពាក្យចចាមអារ៉ាមថានឹងមានអេក្រង់ភ្លោះដែលអាចបង្វិលបាន

ស្មាតហ្វូនស៊េរីថ្មី​ LG គឺមានការបែកធ្លាយនៅក្នុងរបាយការណ៍ជាច្រើន ហើយវាមានរូបភាពមួយដែលមានការបង្ហាញអំពីរូបរាងរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូនស៊េរីថ្មីរបស់ LG នេះគឺមានឈ្មោះហៅថា WING ដែលមានទម្រង់ដូចជាអក្សរ “T” ។ ស្មាតហ្វូននេះគឺមានអេក្រង់ភ្លោះដែលមានអេក្រង់ជាទម្រង់ការ៉េទំហំ 4-inch ។

image

អេក្រង់នេះអាចធ្វើការបង្វិលបាននៅលើអេក្រង់គោលបានយ៉ាងងាយស្រួល។ នៅពេលដែលបង្វិលវាមានទម្រង់ជាអក្សរ T ហើយវានឹងប្រើប្រាស់នូវបន្ទះឈីប 7-series Snapdragon CPU និងកាមេរ៉ាគោលទំហំ 64MP មែន។

image

ការប្រើប្រាស់អេក្រង់នេះគឺងាយស្រួលក្នុងការកែប្រែរូបភាព និងវីដេអូ ហើយវាងាយស្រួលក្នុងការមើលទៅលើ YouTube នៅក្នុងទម្រង់នៃអេក្រង់ពេញគែមថែមទៀត។ តាមការបញ្ជាក់របស់ ET News នេះ ក្រុមហ៊ុន LG បានស្ថិតនៅក្នុងការអភិវឌ្ឍក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូននេះនៅក្នុងពេលមួយនៅក្នុងឆមាសទី ២ ឆ្នាំ ២០២០ នេះ៕