ព័ត៌មាន

ក្រុមហ៊ុន Oppo សហការជាមួយនឹងក្រុមហ៊ុន Vodafone ក្នុងការពង្រីកទៅកាន់ទីផ្សារប្រទេសចំនួន ៧ នៅអ៊ឺរ៉ុប

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ព្យាយាមក្នុងការពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សាររបស់អ៊ឺរ៉ុប ហើយនៅក្នុងកិច្ចព្រមព្រៀងចុងក្រោយបំផុតហាក់ដូចជាការបោះជំហានដ៏ធំមួយ។ នៅក្នុងសន្និសីទមួយ ក្រុមហ៊ុនផលិតស្មាតហ្វូននេះប្រកាសនូវភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Vodafone នៅក្នុងប្រទេសចំនួន ៧ នៅអ៊ឺរ៉ុប ហើយក្រុមហ៊ុនចែកចាយនេះនឹងនាំយកនូវផលិតផលស្មាតហ្វូន 5G ទៅកាន់អ៊ឺរ៉ុបផងដែរ។

 image

ប្រទេសដំបូងចំនួន ៧ ដែលស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Oppo នឹងផ្តល់អោយក្រុមហ៊ុន​Vodafone នេះគឺមានអាល្លឺម៉ង់ ចក្រភពអង់គ្លេស អេស្ប៉ាញ ព័រទុយហ្គាល់ រ៉ូម៉ានី ទួរគី និងហូឡង់។ ស្មាតហ្វូននេះក៏ដាក់លក់ទាំងនៅលើអនឡាញ និងហាងលក់រាយដោយសារតែក្រុមហ៊ុននេះនៅតែធ្វើការនៅក្នុងអំឡុងពេលនៃមេរោគរាតត្បាតនេះ។

image

ក្រុមហ៊ុន Oppo ទម្លាយនៅក្នុងសារមួយទៅកាន់អ្នកសារព័ត៌មានថា ស្មាតហ្វូនទាំងនេះដែលមាននៅលើទីផ្សារនោះគឺមានចាប់ពីស្មាតហ្វូន e A series រហូតដល់ Reno Series ហើយវាក៏មានស្មាតហ្វូន Find X2 និង Find X2 Pro ផងដែរ៕