ព័ត៌មាន

តិចអត់ដឹង! OnePlus លែងជាដៃគូសហការជាមួយនឹងក្រុមហ៊ុន McLaren ទៀតហើយ

ក្រុមការងារបស់ក្រុមហ៊ុន  McLaren និង OnePlus  បានចុះហត្ថលេខាទៅលើភាពជាដៃគូនៅក្នុងខែធ្នូ ឆ្នាំ ២០១៨ ​ដែលពេលនេះគឺមានវត្តមានរបស់ស្មាតហ្វូន OnePlus 6T McLaren ។ នេះគឺជាស្មាតហ្វូនដំបូងបំផុតដែលមានភ្ជាប់ជាមួយនឹង  Warp Charge 30 ហើយវាមានរ៉េមទំហំ 10GB និងតម្លៃជិត  €700 ។ បន្ទាប់មក វាក៏មានស្មាតហ្វូន OnePlus 7T Pro McLaren 5G ប៉ុន្តែវាក៏លែងមានវត្តមានថ្មីបន្តទៀតហើយ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា​OnePlus ពេលនេះបាត់ខ្លួនចេញពីទំព័រដៃគូរបស់ក្រុមហ៊ុន McLaren ដែលនេះមានន័យថា ភាពជាដៃគូរបស់ក្រុមហ៊ុននេះគឺដល់ទីបញ្ចប់ហើយ។ ខណៈពេលដែល  OnePlus 6T McLaren និង OnePlus 7T Pro McLaren បង្ហាញខ្លួននោះ វាគ្រាន់តែមានការបន្ថែមនូវរ៉េមធំជាងមុន និងឆ្នូតពណ៌ទឹកក្រូចប៉ុណ្ណោះ។

image

ស្មាតហ្វូន OnePlus ម៉ាកយីហោ McLaren ចុងក្រោយបំផុតគឺមានការបង្ហាញខ្លួនជាមួយនឹងកាមេរ៉ាដែលមើលមិនឃើញ និងមានការដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ CES 2020  នៅទីក្រុង Las Vegas ផងដែរ។ វាគ្រាន់តែជាស្មាតហ្វូននៃគំនិតមួយប៉ុណ្ណោះ ហើយក្រុមហ៊ុនគ្មានគម្រោងប្រកាសបង្ហាញស្មាតហ្វូននេះនៅលើទីផ្សារនេះទេ៕