កាលពីដើមឆ្នាំនេះវាមានសេចក្តីថ្លែងការណ៍មួយចេញពីប្រទេសចិនដែលមានការបញ្ជាក់ថា ក្រុមហ៊ុន Oppo, Vivo និង Xiaomi បានប្រកាសនូវការសហការរួមគ្នាទៅលើបច្ចេកវិទ្យា wireless file transfers ហើយពួកគេហៅខ្លួនឯងថា Peer-to-Peer Transmission Alliance ។ ចាប់ពីថ្ងៃនេះ វាមានក្រុមហ៊ុន ៤ទៀតដែលចូលរួមផងដែរនោះគឺក្រុមហ៊ុន OnePlus, Realme, Meizu និង Blackshark ។
នៅក្នុង file transfer platform គឺមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរទិន្នន័យទៅវិញទៅមក។ វាប្រើប្រាស់តាមរយៈប្រព័ន្ធ Bluetooth ប៉ុន្តែសម្រាប់ Media និង Files Transfer តាមរយៈ WiFi គឺមានកម្រិតល្បឿនដល់ទៅ 20 MB/s ។ ជាមួយនឹងបច្ចេកវិទ្យា 5G connectivity វានឹងមានទំហំធំខ្លាំងជាងការប្រើប្រាស់នូវ Bluetooth ។
P2P transfer គឺជាមុខងារមួយដែលដំណើរការនៅក្នុង Share sub-menu ។ ក្រុមហ៊ុនMeizu គឺថ្មីជាងគេ ខណៈពេលដែលម៉ាកយីហោ OnePlus និង Realme គឺជាផ្នែកមួយនៃក្រុមហ៊ុន BBK ហើយក្រុមហ៊ុន Oppo និង Vivo គឺជាផ្នែកមួយដែលសំខាន់ជាងគេ។ BlackShark ក៏មាន Joy UI ហើយវាគឺជាស្មាតហ្វូនលេងហ្គេមដែលជាបុត្រសម្ព័ន្ធរបស់ Xiaomi ៕