ព័ត៌មាន

ស្មាតហ្វូន LG Phoenix 5 បែកធ្លាយហើយ!

នៅក្នុងការបែកធ្លាយថ្មីមួយរបស់ Evan Blass បង្ហាញអំពីស្មាតហ្វូន LG Phoenix 5 ដែលជាស្មាតហ្វូនលំដាប់ថវិកាហើយលក់ផ្តាច់មុខនៅលើ AT&T ។ រូបភាពនេះមិនមានបង្ហាញអំពីលក្ខណៈសម្បត្តិរបស់វានៅឡើយទេ។ យើងអាចមើលឃើញថា ស្មាតហ្វូននេះគឺមានអេក្រង់ waterdrop notch display និងកាមេរ៉ាភ្លោះនៅខាងក្រោយ។

 image

វានឹងក្លាយជាស្មាតហ្វូនជំនាន់បន្ទាប់របស់ LG Phoenix 4 ដែលបង្ហាញខ្លួននៅក្នុងឆ្នាំ ២០១៨ នេះដែលមានអេក្រង់ទំហំ 5-inch LCD, Snapdragon 425 chipset 2GB RAM និង​16GB storage ។​វាមានកាមេរ៉ាខាងក្រោយទំហំ  8MP និងកាមេរ៉ាខាងមុខទំហំ  5MP selfie និង  Android 7 Nougat ។ យើងអាចរំពឹងថា ស្មាតហ្វូន Pheonix 5 នេះគឺមានតម្លៃប្រហែលជាក្រោម $100 ៕

image