ព័ត៌មាន

Huawei P20 Pro និង Mate 10 ទទួលបាននូវ Android 10 ជាមួយនឹង EMUI 10

ក្រុមហ៊ុន Google ត្រៀមខ្លួនក្នុងការបញ្ចេញនូវ Beta របស់ Android 11 នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះប៉ុន្តែវាមានស្មាតហ្វូនជាច្រើនដែលនៅតែមិនទាន់ដំណើរការនូវ Android 10 ។ ស្មាតហ្វូនចំនួន ២ ម៉ូឌែលដែលទទួលបាននូវ EMUI 10  និង Android 10 នោះគឺស្មាតហ្វូន P20 Pro និង Mate 10 ។

 image

ស្មាតហ្វូននេះបង្ហាញខ្លួននៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៧ ដែលមានរយៈពេលជាង ២ ឆ្នាំកន្លះហើយ។ ការអាប់ដេតសម្រាប់ស្មាតហ្វូន P20 Pro  នេះគឺជា EMUI 10.0.0.161 ហើយស្មាតហ្វូន Mate 10 គឺមាន EMUI 10.0.0.158 ។ ការអាប់ដេតនេះគឺសម្រាប់ទាំងនៅអ៊ឺរ៉ុប​និងអាស៊ី៕

image