ព័ត៌មាន

ស្មាតហ្វូន Realme X3 បង្ហាញខ្លួននៅលើ Google Play Console ជាមួយនឹងបន្ទះឈីប Snapdragon 855+ chipset

ក្រុមហ៊ុនបច្ចេកវិទ្យា Realme បានប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន X3 SuperZoom កាលពីសប្តាហ៍មុននេះ ប៉ុន្តែស្មាតហ្វូន X3 នៅមិនទាន់បង្ហាញខ្លួននៅឡើយទេ។ ពេលនេះ ស្មាតហ្វូននេះបង្ហាញខ្លួននៅលើ Google Play Console ជាមួយនឹងលក្ខណៈសម្បត្តិមួយចំនួនផងដែរ។ ស្មាតហ្វូន Realme X3 នេះគឺប្រើប្រាស់នូវបន្ទះឈីប Snapdragon 855+ ដូចទៅនឹង SuperZoom ផងដែរ។

 image

ស្មាតហ្វូននេះមានរ៉េមទំហំ 8GB ។ អេក្រង់របស់វាមានកម្រិតភាពច្បាស់ 1,080 x 2,400px ។ ស្មាតហ្វូននេះដំណើរការនូវ Android 10 ។ ស្មាតហ្វូន X3 versions នេះអាចមាន ៣ ទំហំគឺ RMX2081L1, RMX2085L1, RMX2086L1 ។ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះគឺដូចគ្នា។

image

នៅក្នុង TENAA បញ្ជាក់ថា RMX2142 គឺប្រើប្រាស់នូវបន្ទះឈីប Snapdragon 765G ហើយវាគឺជាស្មាតហ្វូន Realme X50m ។​សម្រាប់ “X3 Pro” (RMX2072 ជាមួយនឹង Snapdragon 865) គឺជាស្មាតហ្វូន Realme X50 Pro Player ។ សម្រាប់ RMX208xL1 គឺជាស្មាតហ្វូន “Realme X3” ៕