ព័ត៌មាន

Tool ត្រួតពិនិត្យដោយមិនគិតថ្លៃថ្មីមានសមត្ថភាពវាស់ទៅលើផលប៉ះពាល់គេហទំព័ររបស់អ្នក

កាលពីសប្តាហ៍មុន ក្រុមហ៊ុនសុវត្ថិភាពកម្មវិធី ImmuniWeb ចេញ tool ថ្មីដោយមិនគិតថ្លៃដើម្បី ត្រួតពិនិត្យ និងតាមដានការបញ្ចេញរបស់អង្គការនៅគេហទំព័រងងឹត។ ដើម្បីជំរុញដំណើរការសម្រេច ចិត្តសម្រាប់ជំនាញសុវត្ថិភាពអ៊ីនធឺណិត free tool ឈានចូលទៅក្នុងទីផ្សារ Dark Web, hacking forums និង Surface Web resources ដូចជា Pastebin ឬ GitHub ដែលផ្តល់ឱ្យអ្នកជាមួយនឹងចំណាត់ ថ្នាក់ schema នៃទិន្នន័យរបស់អ្នកដែលត្រូវផ្តល់សម្រាប់លក់ ឬក៏បែកធ្លាយ។ អ្វីដែលអ្នកត្រូវការគឺ ចូលទៅក្នុង Dark Web search និងបញ្ចូលឈ្មោះ domain របស់អ្នក។

image

សកម្មភាពត្រួតពិនិត្យរបស់ ImmuniWeb Dark Web tool: ImmuniWeb និយាយថាបច្ចេកវិទ្យា Deep Learning AI technology វាមានសមត្ថភាពបែងចែក និងលុបទិន្នន័យដែលដូចគ្នា និងក្លែងក្លាយ ព្រមទាំងផ្តល់ទិន្នន័យអំពីសកម្មភាព និងពិន្ទុ risk-scored ទៅឱ្យអ្នកប្រើទៀត។ ជាចំណាប់អារម្មណ៍ របស់ Gartner លើកឡើងថាមានទិន្នន័យជាង ១០០,០០០ អំពីអត្តសញ្ញាណអ្នក log ចូល និង ព័ត៌មានផ្សេងទៀតដែរ។ ទោះបីជាយ៉ាងណា មានតែ ១៤% ទេដែលឆ្លងកាត់ AI-enabled validation និងតិចបំផុត ៤៦៦ ត្រូវចាត់ទុកថាមានហានិភ័យខ្ពស់។

image

នៅក្នុងសន្និសីត ImmuniWeb បង្ហើបថា: វាអាចមើលឃើញអត្តសញ្ញាណអ្នកប្រើប្រាស់ ៣០ ពាន់លាននាក់ ដែលត្រូវលួចដែរ ការធ្វើតេស្តអនឡានមិនគិតថ្លៃក៏អាចរកឃើញ និងផ្តល់នូវ ព័ត៌មានលម្អិតផងដែររួមមាន៖

–       យុទ្ធនាការឆបោក (Phishing Campaigns)

–       ការទាញយកដែន (Domain Squatting)

–       ការរំលោភ Trademark (Trademark Infringement)

–       គណនីបណ្តាញសង្គមក្លែងក្លាយ (Fake Social Network Accounts)